ចិន៖ កតិកាសញ្ញាអាមេរិក-អ៊ីរ៉ង់ គឺ​ស្របតាមផលប្រយោជន៍រយៈពេលវែងរបស់ទីក្រុងតេអេរ៉ង់

2026/06/25 11:49:47 pm        42

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍​ថា កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ប្រទេសចិនបានលើក​ឡើងថា កតិកាសញ្ញា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺ​ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ទីក្រុងតេអេរ៉ង់ ក៏ដូចជាការរំពឹងទុករួមគ្នារបស់សហគមន៍អន្តរជាតិ។។

នោះគឺ​ជាការកត់សម្គាល់របស់​​រដ្ឋមន្ត្រីការបរទេស លោក​ Wang Yi ក្នុងអំឡុងពេលមាន​ការ​សន្ទនា​តាម​ទូរស័ព្ទជាមួយសមភាគីប៉ាគីស្ថានរបស់លោក គឺលោក Ishaq Dar។

អំឡុង​ពេលជជែក​គ្នា​នោះ លោក Dar បានជម្រាបជូនលោក Wang អំពីកិច្ចពិភាក្សាបច្ចេកទេសជុំទី១ នៅប្រទេសស្វីស រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ ដោយ​នាំឲ្យ​មានការបង្កើតគណៈកម្មាធិការកម្រិតខ្ពស់មួយ ដែលមានគោលបំណងផ្តល់ការត្រួតពិនិត្យដល់ដំណើរការសម្របសម្រួល ក្រោមអនុស្សរណៈនៃការយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad MOU)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសប៉ាគីស្ថាន។

តាម​រយៈ​សេចក្ដី​ថ្លេងការណ៍​នោះ លោកបានបន្ថែមថា ក្រុមការងារចំនួន៣ ដែលត្រូវបាន​បង្កើតឡើង ដើម្បីផ្តោតលើបញ្ហានុយក្លេអ៊ែរ ទណ្ឌកម្ម និងការត្រួតពិនិត្យ និងការដោះស្រាយជម្លោះ នឹងមានគោលបំណងសម្រួលដល់កិច្ចព្រមព្រៀងចុងក្រោយ រវាងភាគីទាំង២ ក្នុងរយៈពេល ៦០​ថ្ងៃ។

សម្រាប់​លោក Wang រដ្ឋ​មន្ត្រី​ការបរទេស​រូប​នេះ​បានបញ្ជាក់​ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ ដោយ​គាំទ្រយ៉ាងមុតមាំដល់ដំណើរ​ការចរចា ដើម្បីឆ្ពោះ​ទៅមុខដោយគ្មានការជ្រៀតជ្រែក។ ហើយ​លោកបានជំរុញឲ្យ​បណ្តាប្រទេស នៅតំបន់​មជ្ឈិមបូព៌ា «កែលម្អ» ទំនាក់ទំនងរបស់ពួកគេជាបន្ទាន់ និងស្វែងរក «ប្រព័ន្ធ​សហប្រតិបត្តិការ​សន្តិសុខក្នុង​តំបន់» ថ្មីមួយ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងបន្តកិច្ចពិភាក្សាបច្ចេកទេស នៅសប្តាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm