រដ្ឋលេខាធិការថាមពលសហរដ្ឋអាមេរិកលោក Chris Wright និយាយថា ប្រេងឆៅប្រហែល ២០លានបារ៉ែលបានចាកចេញពីច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ស្របពេលដែលនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ សម្រាប់ការផ្គត់ផ្គង់តំបន់មជ្ឈិមបូព៌ា ។

ពេលសួរថាតើប្រេងប៉ុន្មានបារ៉ែល បានចាកចេញពីច្រកសមុទ្រ បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមពួកគេ លោក Wright និយាយប្រាប់វេទិកាថាមពលសកលទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកអាចនិយាយបានថា នាវា ៧២គ្រឿង បានឆ្លងកាត់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយនិងមានផ្ទុកប្រេង ២០លានបារ៉ែល ។
លោកបន្តថា អ៊ីរ៉ង់មិនអាចបិទច្រកសមុទ្រ Hormuz បានទេនៅពេលអនាគត ។ នោះគឺជារឿងសំខាន់ នោះគឺជាឥទ្ធិពលសំខាន់របស់ពួកគេ ហើយពួកយើងនឹងយកឥទ្ធិពលចេញពីពួកគេ ។
គួររំឭកថា ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀតមួយនេះ ជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ ត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយ ដោយសារជម្លោះ ធ្វើឲ្យអាក់ខានដល់លំហូរប្រេងឆៅប្រហែល ១ភាគ ៥នៃប្រេងឆៅរបស់ពិភពលោក ៕
