វិស័យបសុសត្វនៅប្រទេសបារាំង កំពុងជួបបញ្ហាធំដោយសាររលកកម្តៅ ក្រោយអង្គការកសិកម្មនៅក្នុងប្រទេសមួយនេះ និយាយថា សត្វស្លាប់រាប់ម៉ឺនក្បាល បានងាប់ដោយសារសីតុណ្ហភាពខ្ពស់ ដែលវាគូសបញ្ជាក់ពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសផលិតបសុសត្វធំបំផុតទី ៣របស់សហភាពអឺរ៉ុបមួយនេះ ។
នៅតំបន់បសុសត្វធំបំផុតទី ២របស់បារាំង កសិករ Clement Blanchard បានមើលឃើញសត្វមាន់ ៧០០ក្បាលរបស់គាត់ បានងាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ជាទូទៅ លោកបាត់បង់មាន់ ១ក្បាលឬ ២ក្បាលប៉ុណ្ណោះ ក្នុង ១ថ្ងៃ ។
លោក Blanchard និយាយថា ពួកវាងាប់ជាជាងបណ្តាលមកពីការថប់ដង្ហើម ។ ការពិតណាស់ថា វាខ្វះខ្យល់ ហើយបូករួមទាំងកម្តៅ សត្វទាំងនេះ មិនអាចស៊ូទ្រាំបានឡើយនឹងអាកាសធាតុក្តៅខ្លាំងរហូតដល់ជាង ៤០អង្សាសេបែបនេះ ។

ការបាត់បង់បសុសត្វនេះដែរ បានកើតមានឡើង ស្របពេលដែលតំបន់អឺរ៉ុបខាងលិច គ្របដណ្តប់ដោយរលកកម្តៅជាប់កំណត់ត្រាដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។
តាមធម្មតា សត្វងាប់បែបនេះ ត្រូវបានគេប្រមូល និងបញ្ជូនទៅចំហៀវខ្លាញ់ ប៉ុន្តែសភាកសិកម្មក្នុងតំបន់និយាយថា បរិមាណនេះធំខ្លាំងពេក មិនអាចធ្វើឲកុប្រព័ន្ធរបស់ពួកគេដំណើរការបានទេ ៕
