រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយប្រាប់សម្ព័ន្ធមិត្តអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រនាថ្ងៃព្រហស្បតិ៍នេះថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់ នឹងរាប់បញ្ចូលអត្ថប្រយោជន៍របស់ពួកគេ ស្របពេលដែលរូបលោកបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាដែលមានគោលដៅលក់កិច្ចព្រមព្រៀងបឋមរបស់រដ្ឋបាលលោក Trump ឲ្យទៅដៃគូក្នុងតំបន់ ។
ថ្លែងនៅជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ និងក្រុមមន្រ្តីនៅក្នុងប្រទេសបារ៉ែន ជាទីតាំងនៃកងនាវាទី ៥របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ លោក Rubio និយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកសន្តិភាពយូរអង្វែងជាមួយសត្រូវអ៊ីរ៉ង់ ដែលនឹងពុំឲ្យអន្តរាយដល់សន្តិសុខ និងបូរណភាពរបស់សម្ព័ន្ធមិត្តនៅតំបន់សម្បូរប្រេងមួយនេះឡើយ ខណៈដែលពួកគេព្រួយបារម្ភពី កិច្ចព្រមព្រៀងធូររលុងខ្លាំងពេកលើអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ វាយប្រហារពួកគេ អំឡុងពេលសង្រ្គាម ។
លោកនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសគូវ៉ែតថា ពួកយើងនឹងមិនធ្វើអ្វីមួយដែលអន្តរាយដល់សន្តិសុខរបស់សម្ព័ន្ធមិត្តពួកយើងឡើយ សម្ព័ន្ធមិត្តយូរអង្វែងរបស់ពួកយើងឡើយ នៅក្នុងតំបន់មួយនេះ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសបារ៉ែនលោក Abdullatif bin Rashid Al Zayani ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ បានស្វាគមន៍សេចក្តីប្រកាសរបស់អូម៉ង់ពីច្រករបៀងសម្រាប់ផ្លូវសុវត្ថិភាពរបស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

