ប្រធានគណៈកម្មការសហភាពអឺរ៉ុប(EU)លោកស្រី Ursula von der Leyen និយាយថា EU នឹងផ្ទេរប្រាក់កម្ចីចំណែកដំបូងនៃប្រាក់កម្ចីតាមការសន្យា៩០ពាន់លានអឺរ៉ូ(ស្មើនឹង ១០២ពាន់លានដុល្លារ)ដល់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ។លោកស្រី Von der Leyenនិយាយក្នុងសន្និសីទស្តារឡើងវិញអ៊ុយក្រែននៅទីក្រុងGdansk ប្រទេសប៉ូឡូញថា ចំណែកដំបូងនេះ មានទឹកប្រាក់ចំនួន៣,២ពាន់លានអឺរ៉ូ ។លោកស្រី Von der Leyen និយាយថា មូលនិធិវិនិយោគតាមការសន្យាសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញគាំទ្រដោយ EUបារាំង អាល្លឺម៉ង់ និងប៉ូឡូ ត្រៀមខ្លួនប្រគល់ជូនផងដែរ ហើយនិងអាចរៃអង្គាសប្រហែល៥០០លានអឺរ៉ូ ក្នុងឆ្នាំនេះ ។នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោកស្រី Yulia Syvyrdenko និយាយថា ប្រទេសរបស់លោកស្រីរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ១០ពាន់លានអឺរ៉ូ ក្នុងរយៈពេល ២ថ្ងៃទៀតនេះ នៅសន្និសីទកសាងឡើងវិញនៅប្រទេសប៉ូឡូញ ស្របពេលដែល EUត្រៀមផ្ទេរចំណែកដំបូងនៃប្រាក់កម្ចីសំខាន់របស់ខ្លួនឲ្យទៅទីក្រុងគីវ ។លោកស្រីនិយាយថា ទីក្រុងគីវ រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង១៦០ នៅកិច្ចប្រជុំនេះ ដែលធ្វើឡើងរយៈពេលជាង ៤ឆ្នាំនៃសង្រ្គាមបន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ៕

