ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ

2026/06/26 02:40:03 am        92

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកស្រី ម៉ាទីលដា បូកន័រ ដែលទទួលបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័ន លើកកម្ពស់នីតិរដ្ឋ បង្កើនការយល់ដឹងពីសិទ្ធិមនុស្ស និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងជំរុញការអភិ​វឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នផងដែរ។

ឯកឧត្ដមបានជម្រាបជូនលោកស្រីពីវឌ្ឍនភាពក្នុងវិស័យការងារសំខាន់ៗ ជាពិសេសការពង្រឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម កំណើននៃអនុសញ្ញារួម អត្រាខ្ពស់នៃការដោះស្រាយវិវាទការងារដោយជោគជ័យ ការកែទម្រង់អធិការកិច្ចការងារ ការកសាងសមត្ថភាព និងកម្រិតអនុលោមភាពខ្ពស់នៃសហគ្រាស ជាពិសេសការអនុវត្តរបបសន្តិសុខសង្គម ដែលកំពុងពង្រីកវិសាលភាព កាន់តែទូលំទូលាយទាំងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រៅពីនេះ កម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ ពលកម្មកុមារ អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ ព្រមទាំងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពការងារ (OSH)​ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអនុ​លោមភាព ការរៀបចំក្របខ័ណ្ឌច្បាប់និងការអភិវឌ្ឍប្រព័ន្ធតាមដានដោយឌីជីថលសាកល្បង ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ គ្រប់គ្រងហានិភ័យ និងតម្លាភាពក្នុងច្រវាក់ផលិតកម្ម។

ឯកឧត្ដម ហេង សួរ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែន ដូចជា៖ ការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃ ផ្តល់អាហារសម្រន់ សម្រួលឯកសារអត្តសញ្ញាណកម្ម ចែកខិត្តបណ្ណពីឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារឱ្យធ្វើក្រោមយុទ្ធនាការ “ខ្មែរជួយខ្មែររកការងារឱ្យធ្វើ” ជាដើម។ ជាមួយនឹង យុទ្ធនាការចុះឈ្មោះផ្តល់ការងារតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញ ក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋាន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅជួបសម្ភាសផ្តល់ការងារផ្ទាល់តែម្តង។ បន្ថែមពីនេះ ក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល​ប​ច្ចេក​ទេស និងវិជ្ជាជីវៈ និងការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរ។

ជាការឆ្លើយតប លោកស្រី ម៉ាទីលដា បូកន័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានជម្រាបជូនពីការងារ និងគោលនយោបាយគាំទ្រដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គម និងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃ។ លោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សា និងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តនាំមកនូវអត្ថប្រយោជន៍ និងការអភិវឌ្ឍជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm