ប្រធានាធិបតីកូរ៉េខាងត្បូងប្ដេជ្ញាធ្វើ​ឲ្យ​​ឧបទ្វីបកូរ៉េមាន​សន្តិភាព នៅ​ថ្ងៃខួបសង្គ្រាម

2026/06/26 03:22:27 am        42


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានសន្យាយ៉ាង​ម៉ឺង​​ម៉ាត់​ថា នឹងកសាងឧបទ្វីបកូរ៉េដែលមាន​សន្តិភាព ជាទី​ដែល​មិនភ័យ​​ខ្លាចពី​ការ​ផ្ទុះ​​សង្គ្រាម និង​មិន​ត្រូវ​ការមាន​ជម្លោះ ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី៧៦​ នៃការផ្ទុះឡើងនូវ​សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។

អំឡុង​ពេល​ថ្លែងនៅឯ​ពិធីដែលមានការចូលរួមពីអតីតយុទ្ធជនសម័យ​សង្គ្រាម មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំយោធា លោក Lee បាននិយាយថា រដ្ឋបាលរបស់លោកនឹងការពារប្រទេសជាតិ តាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ ខណៈពេលដែលកំពុងបន្តស្វែងរកសន្តិភាពយូរអង្វែង។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។

លោក Lee បានលើក​ឡើង​ថា៖ «(រដ្ឋាភិបាល) នឹងការពារប្រជាជន និងទឹកដីតាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ និងកសាងឧបទ្វីបកូរ៉េដែលមាន​សន្តិភាព ជាទី​ដែល​​គ្មានការភ័យខ្លាចពីការ​មាន​សង្គ្រាម និង​មិន​ត្រូវការមាន​ជម្លោះ»។ លោក Lee បានបន្ថែម​ថា ការធានាសន្តិភាព នឹងជាផ្ដល់​ការគោរព​ដ៏អស្ចារ្យបំផុតដល់​អ្នកដែលបានពលី​ជីវិត និងយុវជនដែល​បាន​ការពារប្រទេស។

លោកក៏បានគោរពផង​ដែរ​ដល់អតីតយុទ្ធជនកូរ៉េខាងត្បូង និងអន្តរជាតិដែលបានប្រយុទ្ធក្នុងសង្គ្រាមនេះ​ ដោយលើក​ឡើង​ថា រដ្ឋាភិបាលនឹងបន្តគោរពដល់ការ​បម្រើ​របស់ពួកគេ និងការ​ការពារប្រទេសដែលពួកគេបានជួយកសាង​ឡើង​។

គួរបញ្ជាក់ថា សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់ដោយបទឈប់បាញ់នៅឆ្នាំ១៩៥៣ ដែលធ្វើឲ្យឧបទ្វីបនេះនៅតែស្ថិតក្នុងសង្គ្រាមដដែល​។ ប្រទេសចំនួន ១៦ បានបញ្ជូនកងទ័ពទៅ​ប្រយុទ្ធ ក្រោមបញ្ជាការរបស់​អង្គការសហប្រជាជាតិ ដើម្បីគាំទ្រកូរ៉េខាងត្បូង អំឡុងជម្លោះនោះ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm