ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ប្រធានអង្គាករណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ថា លោកត្រូវបានធ្វើឲ្យខកខិត្តដោយសមាជិកនៃសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ ដែលមិនបានគាំទ្រសង្គ្រាមរបស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។
ក្នុងអំឡុងពេលជួបជាមួយលោក Rutte នៅក្នុងការិយាល័យប្រធានាធិបតី Oval Office របស់សេតវិមាន លោក Trump បានលើកឡើងថា៖ «យើងត្រូវបានធ្វើឲ្យខកចិត្ត។ យើងមិនត្រូវការជំនួយលើរឿងនេះទាល់តែសោះ។ យើងបានកម្ទេច (អ៊ីរ៉ង់) ទាំងស្រុង នៅក្នុងសប្តាហ៍ដំបូង ប៉ុន្តែវាគឺជាការល្អ ប្រសិនបើពួកគេនិយាយថា ចង់ជួយយើង»។
សម្រាប់លោក Rutte វិញ លោកបាននិយាយការពារការបណ្ដាប្រទេសរបស់អង្គការណាតូ ដោយបញ្ជាក់ថា មាន «យន្តហោះអាមេរិកចំនួន ៤.០០០-៥.០០០គ្រឿង បានហោះចេញពីមូលដ្ឋាននៅអឺរ៉ុប» អំឡុងសង្គ្រាមនេះ។
បន្ទាប់មក ប្រមុខអង្គការណាតូរូបនេះ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា លោក Trump «ប្តេជ្ញាចិត្តទាំងស្រុង ចំពោះសម្ព័ន្ធមិត្តណាតូ» ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹង «ការពារ» អឺរ៉ុប «ទាំងស្រុង» ក្នុងករណីមានការវាយប្រហារ។
គួរបញ្ជាក់ថា ការរិះគន់របស់លោក Trump ចំពោះអង្គការណាតូនេះ កើតឡើងត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ មុនពេលមេដឹកនាំមកពីប្រទេសសមាជិកចំនួន ៣២ គ្រោងនឹងជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី ៧-៨ ខែកក្កដា នៅរដ្ឋធានីអង់ការ៉ារបស់ប្រទេសទួរគី៕