លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី

2026/06/26 03:23:45 am        39


ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskyy ដែលលោកធ្លាប់បាននិយាយថា មិន​មាន​ «សន្លឹកបៀ» ដើម្បីទទួល​បាន​ជ័យ​ជម្នះ​នោះ កំពុងធ្វើបានល្អ ក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងឈ្លានពានរបស់​រុស្ស៊ី​។

ក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី​ Oval Office លោក Trump បាននិយាយអំពីលោក Zelenskyy ថា៖ «គាត់កំពុងធ្វើបានល្អគួរសម​។ យ៉ាងហោចណាស់គាត់កំពុងទប់ទល់​បាន​។ មនុស្សជាច្រើនបានស្លាប់ សម្រាប់ភាគីទាំង​២ ប៉ុន្តែខ្ញុំគិតថា គាត់កំពុងធ្វើបានល្អគួរសម​»។

មេដឹកនាំ​អាមេរិក​បាន​បន្ថែម​ថា៖ «អ្នកត្រូវតែនិយាយថា គាត់មានភាពក្លាហាន គាត់មានគ្រឿងយុទ្ធោបករណ៍​ដ៏អស្ចារ្យ ហើយ​គាត់មានមនុស្ស​ដ៏អស្ចារ្យ ពោល​គឺ​គាត់មានយុទ្ធជនដ៏អស្ចារ្យ​»។

អ្នកវិភាគលើក​ឡើង​ថា អ៊ុយក្រែនកំពុងទប់​ទល់​បានកាន់តែល្អ នៅសមរភូមិ ប៉ុន្តែទីក្រុងរបស់ខ្លួន នៅតែជាគោលដៅនៃការវាយប្រហារដ៏ខ្លាំង​ក្លា​របស់រុស្ស៊ី នៅក្នុងជម្លោះដែលឥឡូវនេះមានរយៈពេលយូរជាងសង្គ្រាមលោកលើកទី១។

លោក Trump និងលោក Zelenskyy ថ្មីៗនេះ បានជួបគ្នា ក្នុងអំឡុងពេលមាន​កិច្ចប្រជុំកំពូលក្រុម​ប្រទេសមានឧស្សាហកម្ម​លូតលាស់ទាំង៧ (G7) នៅប្រទេសបារាំង ជាកន្លែងដែលមេដឹកនាំបានយល់ព្រមបង្កើនសម្ពាធលើរុស្ស៊ី ដើម្បី​ឲ្យ​បញ្ចប់សង្គ្រាមជាង ៤ឆ្នាំជាមួយអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm