រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​

2026/06/26 03:40:49 am        52


សាលាក្រុង Los Cabos បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអបអរសាទរជ័យជម្នះនៃការប្រកួតបាល់​ទាត់​របស់ក្រុមម៉ិកស៊ិក ក្នុង​ព្រឹត្តិការណ៍ World Cup បានប្រែក្លាយទៅជាមាន​អំពើហិង្សា កាលពី​យប់ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីរថយន្ត ១គ្រឿង បានបុកចូល​ហ្វូងអ្នកគាំទ្រ នៅក្នុងទីក្រុង​រមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម Cabo San Lucas ដោយ​បាន​បណ្ដាល​ឲ្យ​មនុស្សជាង ១០​នាក់រងរបួស។

សេចក្តីថ្លែងការណ៍បានបន្ថែមថា មនុស្សសរុបចំនួន ១៧នាក់ បានទទួលការព្យាបាល ក្នុង​នោះ​រួមទាំងអ្នកបើកបរដែលត្រូវបានចាប់ខ្លួនផង​ដែរ​។

រូបភាពជាច្រើនបង្ហោះនៅលើបណ្ដាញ​សង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បង្ហាញពីរថយន្តពណ៌ខ្មៅ ១គ្រឿងហ៊ុព័ទ្ធដោយហ្វូងមនុស្សដែលពាក់អាវក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក។ បន្ទាប់មករថយន្តបានបង្កើនល្បឿនចូលទៅក្នុងហ្វូងមនុស្ស ដោយបាន​បុក​​មនុស្សប៉ើង​ទៅ​លើអាកាស មុនពេលទៅ​បុកនឹងបង្គោលភ្លើង។

វីដេអូផ្សេងទៀតដែលសារព័ត៌មាន​ Reuters បាន​ផ្ទៀងផ្ទាត់​ដែរ បង្ហាញពីហ្វូងមនុស្ស កំពុងទាញនរណាម្នាក់ចេញពីរថយន្ត ហើយវាយប្រហារពួកគេ ខណៈពេលដែលមនុស្សជាច្រើននាក់រង​របួស​ដេកនៅលើដីដោយមាន​ឈាមហូរ​។

លោក Jose Manuel Larumbe អភិបាលក្រុងស្តីទី Los Cabos បាននិយាយថា៖ «ខ្ញុំសុម​បង្ហាញពីសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុតរបស់យើងជាមួយមនុស្សដែលរងគ្រោះ​ និងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីហេតុការណ៍ដ៏អកុសលបានកើតឡើងនៅយប់នេះ»។ លោក​បាន​សន្យា​ថា នឹង​ជូនដំណឹងដល់សាធារណជន អំពីការស៊ើបអង្កេតរបស់អាជ្ញាធរ ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។

គួរបញ្ជាក់ថា ការប្រារព្ធ​ការ​អបអរនេះ​បានកើត​ឡើងនៅទូទាំងប្រទេសម៉ិកស៊ិក កាលពី​ល្ងាចថ្ងៃពុធ បន្ទាប់ពីក្រុម​ម៉ិកស៊ិកបានយកឈ្នះសាធារណរដ្ឋឆេក ៣-០ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃវគ្គចែកពូល ក្នុង​ព្រឹត្តិការណ៍ World Cup៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm