អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum

2026/06/26 04:06:40 am        47


រថយន្តដែលត្រូវបានគេលួច បោះចោល និងត្រូវបានបំផ្លិចបំផ្លាញ បន្តនៅរាយប៉ាយពាសពេញទីក្រុង Khartoum រយៈពេលជាង ១ឆ្នាំ ក្រោយកងទ័ពស៊ូដង់ ដណ្តើមបានមកវិញរដ្ឋធានីរបស់ប្រទេសស៊ូដង់មួយនេះ ពីកងកម្លាំងគាំទ្ររហ័ស(RSF) ។

លោក Fath Al-Rahman Muhammad Al-Toum គឺជាអ្នកនាំពាក្យនគរបាលក្រុង Khartoum និយាយថា ក្រុមអាជ្ញាធរ និយាយថា ពួកគេកំពុងដើរប្រមូលរថយន្តចេញពីផ្លូវ និងទីសាធារណៈនៅទូទាំងទីក្រុង ក្នុងនោះពាក្យបណ្តឹងពីការបាត់រថយន្តចំនួន ៩២.០០០គ្រឿង ត្រូវបានដាក់ ។

លោកបន្តថា រថយន្ត ៦៥០គ្រឿង ត្រូវបានរកឃើញពីប្រទេសស៊ូដង់ខាងត្បូង ហើយរថយន្តជាង ១០០គ្រឿង ត្រូវបានរកឃើញពីប្រទេសឆាដ ខណៈរថយន្តផ្សេងទៀត បានជាប់ដានទៅកាន់ប្រទេសនីហ៊្សេ និងប្រទេសប៊ូគីណា ហ្វាសូ ។

រូបភាពវីដេអូឃ្លីបឃើញជួរថយន្តដែលគេបោះចោល ត្រូវបានរឹបអូសដោយនគរបាល ហើយនិងដាក់នៅកន្លែងប្រមូលផ្តុំ ។

លោក Abdul-Moneim Bashir គឺជាប្រធានប្រតិបត្តិក្នុងតំបន់របស់ទីក្រុង Khartoum និយាយថា ស្របពេលដែលការយកចេញរថយន្តត្រូវការចំណាយប្រាក់ច្រើន និងជួបការលំបាកនោះ វាបានធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតផងដែរ ដល់កិច្ចខិតខំបោសសម្អាតទីក្រុងមួយនេះ ។

ប៉ុន្តែសម្រាប់ម្ចាស់រថយន្តមួយចំនួនដូចជារូបលោក Talaat Sayed និយាយថា កិច្ចខិតខំនេះ មានតម្លៃខ្លាំងណាស់ ។

លោក Sayed ដែលរថយន្ត ២គ្រឿងរបស់លោកត្រូវបានគេលួចអំឡុងជម្លោះនៅទីក្រុង Khartoum និយាយថា លោកសង្ឃឹមថា នឹងរកឃើញរថយន្តរបស់លោកមកវិញ ពីព្រោះថា វានឹងធ្វើឲ្យរូបលោកសន្សំប្រាក់បានច្រើន ។

ជាមួយនឹងកិច្ចខិតខំរបស់ក្រុមមន្រ្តី ក្រុមស្ម័គ្រចិត្ត បានជួយកំណត់អត្តសញ្ញាណម្ចាស់រថយន្ត តាមបណ្តាញព័ត៌មានសង្គម ។ លោក Ahmed Ali Doushi, គឺជាអ្នកស្ម័គ្រចិត្តមួយរូបនិយាយថា គំនិតផ្តួចផ្តើមនេះ បាននាំភាពសប្បាយរីករាយដល់ម្ចាស់រថយន្ត តាមរយៈការជួយពួកគេឲ្យរកឃើញរថយន្តដែលត្រូវបានគេលួចរបស់ពួកគេ ។

សូមបញ្ជាក់ថា សង្រ្គាមស៊ីវិលស៊ូដង់ ត្រូវគេមានជំនឿថា បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ចាប់តាំងពីវាផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm