រុស្ស៊ី ៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានថា បណ្ដាប្រទេសទាំងឡាយដែលកំពុងព្យាយាមជ្រៀតជ្រែកក្នុងសង្រ្គាមអ៊ុយក្រែន នឹងប្រឈមការឆ្លើយតបលឿនដូចផ្លេកបន្ទោរ។
លោក និយាយថា ពួកលោកមានគ្រប់ឧបករណ៍ទាំងអស់ដែលគ្មាននរណាម្នាក់មាន ពួកលោកនឹងប្រើឧបករណ៍ទាំងនោះបើចាំបាច់ ទំនងជាអ្វីដែលត្រូវគេមើលឃើញថា ជាការសំដៅដល់មីស៊ីលបាលីស្ទីក និងអាវុធនុយក្លេអ៊ែរ។
សម្ព័ន្ធមិត្តអ៊ុយក្រែន បានបង្កើនការផ្គត់ផ្គង់អាវុធ ខណៈដែលសហរដ្ឋអាមេរិកកំពុងប្ដេជ្ញាធ្វើឲ្យប្រាកដថា អ៊ុយក្រែនត្រូវតែឈ្នះរុស្ស៊ី។
ក្រុមមន្ត្រីលោកខាងលិច បាននិយាយថា ប្រទេសរុស្ស៊ី កំពុងត្រូវបានរារាំងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន។
កាលពីសប្ដាហ៍មុន ប្រទេសរុស្ស៊ីបានបើកការវាយលុករុលទៅមុខដ៏ខ្លាំងក្លា ដើម្បីក្រសោបយកតំបន់ Donbas បន្ទាប់ពីដកកងទ័ពចេញពីតំបន់នានាជុំវិញ រដ្ឋធានី Kyiv។
វិមានក្រឹមឡាំង និយាយថា រុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិចបង្ខំឲ្យធ្វើអ្វីដែលខ្លួនមិនចង់ទាល់តែសោះ៕