អាមេរិក៖ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បានជិះយន្តហោះទៅកាន់រដ្ឋអាត្លង់តា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស ៨នាក់ដែលភាគច្រើនជាស្ត្រីដើមកំណើតអាស៊ី។

ខណៈដែលប្រធានាធិបតីរូបនេះឡើងលើយន្តហោះសម្រាប់ប្រធានាធិបតី Air Force One កាលពីព្រឹកថ្ងៃសុក្រ លោក Joe Biden ដែលបានពាក់ម៉ាស់មុខ បានឡើងចុះពីក្រោមទៅលើយន្តហោះជាច្រើនលើក មុនពេលមន្ត្រីយោធាគំនាប់លោកឲ្យចេញដំណើរ។ នៅពេលដែលត្រូវបានសួរអំពីការចុះឡើងមុន ពេលឡើងជិះយន្តហោះរបស់លោក Joe Biden អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានចង្អុលបង្ហាញថា លោក Biden ធ្វើបែបនេះគឺដោយសារអាកាសធាតុធ្លាក់ខ្យល់ខ្លាំង និងជាការបង្ហាញថា លោកប្រធានាធិបតីរូបនេះមានសុខភាពល្អប្រសើរ ដោយមិនមានបញ្ហាសុខភាពនោះទេ៕
អត្ថបទ៖ សារីម