រុស្ស៊ី ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធ បាននិយាយថា បណ្ដាប្រទេសនៅសហភាពអឺរ៉ុប មួយចំនួនត្រូវប៉ះពាល់សេដ្ឋកិច្ចខ្លួនឯង ដោយសារតែមិនព្រមទូទាត់ថ្លៃឧស្ម័នជាប្រាក់រូប្លិ៍ ខណៈពួកគេព្យាយាមដាក់ទណ្ឌកម្មមកលើរុស្ស៊ី។យ៉ាងណាក៏ដោយក៏មានប្រទេសចំនួន៤នៅអឺរ៉ុប បានទូទាត់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់រូប្លិ៍រួចទៅហើយ ។
លោកថាប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា គ្មានអ្វីប្រែប្រួលខ្លាំងទេ សម្រាប់ប្រទេសជាអ្នកទិញឧស្ម័ន។
លោក Peskov បានប្រាប់ក្រុមអ្នកយកសារព័ត៌មានថា វាពុំមានការលំបាកបន្ថែមទៀត ឬការខាតបង់ណាមួយ ឬការប្រែប្រួលតម្លៃ ដែលអាចកើតឡើងដោយសារតែអត្រាប្ដូរប្រាក់បរទសនោះទេ។
ដូច្នេះការបដិសេធមិនព្រមទូទាត់ជាប្រាក់រូប្លិ៍ ----អាចនិយាយបានថា ជាការធ្វើឲ្យខាតបង់ផ្នែកសេដ្ឋកិច្ចចំពោះការរើសអើងផ្នែកនយោបាយដែលកើតចេញពីការបំផុសគំនិតទាំងស្រុង ការចង់ដាក់ទណ្ឌកម្មប្រទេសរបស់យើងតាមមធ្យោបាយណាមួយ សូម្បីតែធ្វើឱ្យខូចដល់អ្នកជាប់ពន្ធរបស់ពួកគេ និងអ្នកប្រើប្រាស់ឧស្ម័នក៏ដោយ និងផលិតករជាដើម។ តែគួរឲ្យស្ដាយ ជនជាតិអឺរ៉ុបមួយចំនួនបានដើរតាមផ្លូវនោះរួចទៅហើយ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា បញ្ហាប្រឈមជាច្រើនដែលរុស្ស៊ីកំពុងជួបប្រទះដោយសារតែការផ្លាស់ប្ដូរចរន្តទូទាត់ប្រាក់សម្រាប់ការទិញឧស្ម័ន ជាប្រាក់រូប្លិ៍ ត្រូវបានកំណត់។
ចំណែកក្រុមមន្ត្រីក្នុងប្រទេសប៉ូឡូញ និងប៊ុលហ្គារី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសរបស់ខ្លួន បន្ទាប់ពីបានបដិសេធក្នុងការទូទាត់ជាប្រាក់រូប្លិ៍៕