ទីភ្នាក់ងារសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) បានព្រមានថា កុមាររាប់ពាន់នាក់កំពុងស្ថិតក្នុងហានិភ័យបន្ទាប់ពីការរញ្ជួយដី ហើយបានអំពាវនាវសម្រាប់តម្រូវការរបស់ពួកគេជាអាទិភាព។
លោកស្រី Catherine Russell ប្រធានអង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រូបភាពជាច្រើនដែលយើងមើលឃើញពីប្រទេសវ៉េណេស៊ុយអេឡា និងរឿងរ៉ាវដែលយើងស្តាប់ឮពីក្រុមការងារនៅប្រទេសនេះ គឺពិតជាគួរឱ្យសោកសៅខ្លាំង»។

លោកស្រី បាននិយាយបន្ថែមថា «អារម្មណ៍របស់យើង គឺនៅជាមួយកុមារ និងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងអ្នកដែលជីវិតរបស់ពួកគេកំពុងជួបការលំបាក»។ «ខណៈទំហំនៃការខូចខាតកាន់តែច្បាស់ សុវត្ថិភាពរបស់កុមារ ការការពារ និងសុខុមាលភាពរបស់ពួកគេ ត្រូវតែនៅចំណុចកណ្តាលនៃការឆ្លើយតប»។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher និយាយថា លោកកំពុងសម្របសម្រួល បង្កើនក្រុមស្វែងរកនិងជួយសង្គ្រោះមកពីជុំវិញពិភពលោក។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «សហការីបន្ថែមនឹងចូលរួមក្នុងការជួយសង្គ្រោះរួមជាមួយអ្នកឆ្លើយតបប្រទេសស្វីស» ហើយ ថវិកាចំនួន១៥ លានដុល្លារ ត្រូវបានបញ្ចេញពីមូលនិធិសង្គ្រោះបន្ទាន់ដើម្បីជួយក្នុងការឆ្លើយតប។
