ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន

2026/06/26 01:11:50 pm        200

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ នូវកីឡាការិនី ២៣រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។

ជាមួយការកោះហៅកីឡាការិនី ត្រៀមការប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នេះ គេឃើញមានការផ្លាស់ប្ដូរកីឡាការិនីថ្មីៗមួយចំនួន បើធៀបបញ្ជីឈ្មោះក្រុម ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្មីៗ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីកីឡាករក្នុងស្រុក ដែលកំពុងលេងនៅលីគនារីកម្ពុជា មានកីឡាការិនីកូនកាត់ខ្មែរនៅបរទេស ២រូប ក៏ត្រូវបានកោះហៅផងដែរ គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ពិសេសកូនខ្មែរកាត់អាមេរិក សាំង រ៉ូសានហ្គីនដូលីន ដែលទើបកោះហៅលើកដំបូង ត្រៀមយុទ្ធនាការដ៏សំខាន់នាពេលដ៏ខ្លីខាងមុខ។

ដូលីន ត្រូវបានចាត់ទុកជាឈាមថ្មី សម្រាប់ក្រុមគោព្រៃផ្នែកនារីកម្ពុជា ។ បច្ចុប្បន្នខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ គឺជាសមាជិកក្រុមបាល់ទាត់សកលវិទ្យាល័យ Pacific University នៅសហរដ្ឋអាមេរិក។ អ្នកគាំទ្ររំពឹងការមកដល់របស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ គួបផ្សំជាមួយកីឡាការិនី ឈីវ សាលីណា ដែលមានបទពិសោធន៍ជួយក្រុមជម្រើសជាតិច្រើនដង និងកីឡាការិនីក្នុងស្រុក ដែលកំពុងមានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ នឹងជំរុញឲ្យក្រុមត្រៀមខ្លួនបានកាន់តែល្អ ដើម្បីប្រកួតប្រជែងពានរង្វាន់ ASEAN Women’s Cup នៅទឹកដីម៉ាឡេស៊ី នាខែកក្កដាខាងមុខ។

សម្រាប់បេសកកម្មចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ បានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ
2026/06/26 02:59:24 pm        1
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
2026/06/26 01:11:50 pm        1
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
2026/06/26 01:01:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី

2026/06/27 04:24:03 pm
​អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
2026/06/27 04:20:05 pm
​មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
2026/06/27 03:52:42 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
2026/06/27 03:51:07 pm
​ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
2026/06/27 03:48:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/25 09:04:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/27 06:07:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am