«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា

2026/06/26 01:28:17 pm        161

ភ្នំពេញ៖ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ និងធានាប្រសិទ្ធភាពការងារ​ឱ្យកាន់​តែ​ប្រសើរ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងធម្មការ និង​សាសនា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ​ស្ថាប័ន​ឱ្យ​មាន​ភាពរលូន និងលុបបំបាត់ភាពស្ទួនគ្នានៃការងារ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទ​រដ្ឋបាល ក្រោម​ការដឹកនាំរបស់ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និងសាសនា។

ជំនួបនេះ គឺការពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួងធម្មការ និងសាសនា» ដោយផ្តោតលើគោលដៅសំខាន់ៗមួយចំនួនដូចជា ការធានាភាពសមស្រប ក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពនីមួយៗ (ដូចជានាយកដ្ឋាន វិទ្យាស្ថាន និងការិយាល័យ) ឱ្យស៊ីចង្វាក់គ្នាទៅនឹងតួនាទី ភារកិច្ច និងមុខងារជាក់ស្តែង។

ទន្ទឹមនេះ កិច្ចប្រជុំបានពិភាក្សាលើការលុបបំបាត់ភាពស្ទួនគ្នា ឬជៀសវាងការអនុវត្តការងារជាន់គ្នា ដែលធ្វើឱ្យខាតបង់ពេលវេលា និងធនធាន ហើយជំរុញឱ្យការបំពេញការងារ និងការផ្តល់សេវាសាធារណៈកាន់តែមានភាពរហ័ស និងតម្លាភាព។

ការរៀបចំនេះ គឺធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។ ជំហាននេះ ក៏ជាការបន្តអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្ទាប់ពីការវិភាគមុខងារស្ថាប័នត្រូវបានធ្វើឡើងរួចរាល់។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល និងប្រកបដោយស្មារតីសហការ អង្គប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យសេចក្តីព្រាងប្រកាសនេះកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការកែសម្រួលយន្តការប្រតិបត្តិការរបស់ក្រសួង ស្ថាប័ននៅពេលនេះ មិនមែនជាការពង្រីករចនាសម្ព័ន្ធស្ថាប័នរដ្ឋនោះទេ ប៉ុន្តែគឺជាការរៀបចំ និងសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យក្លាយជាស្ថាប័នរឹងមាំ ទំនើប មានគណនេយ្យភាព និងឆ្លើយតបចំទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
2026/06/27 03:51:07 pm        1
ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
2026/06/27 01:43:06 pm        1
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
2026/06/27 01:35:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី

2026/06/27 04:24:03 pm
​អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
2026/06/27 04:20:05 pm
​មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
2026/06/27 03:52:42 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
2026/06/27 03:51:07 pm
​ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
2026/06/27 03:48:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/25 09:04:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/27 06:07:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am