ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់និងបំផ្លាញយានដ្រូន អ៊ុយក្រែនចំនួន ២៦៩ គ្រឿង នៅលើតំបន់រុស្ស៊ីនិងសមុទ្រខ្មៅកាលពីយប់ថ្ងៃព្រហស្បតិ៍។
ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅលើតំបន់គ្រីម៉េ បានសម្លាប់មនុស្សពីរនាក់ ក្នុងនោះមានកុមារម្នាក់ផងដែរ។ បំណែកយានដ្រូនដែលធ្លាក់បានបណ្តាលឲ្យអគ្គិភ័យឆេះឃ្លាំងស្តុកប្រេង Poltavaskaya ក្នុងតំបន់ Krasnodar ភាគខាងត្បូងរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន TASS បានប្រមូលព័ត៌មានសំខាន់ៗអំពីផលវិបាកនៃការវាយប្រហារទាំងនោះ។
ក្រសួងការពារជាតិបានរាយការណ៍ថា អង្គភាពការពារដែនអាកាសដែលកំពុងបំពេញការងារ បានស្ទាក់ចាប់និងបំផ្លាញដ្រូនអ៊ុយក្រែនចំនួន ២៦៩គ្រឿង ពីខាងលើតំបន់រុស្ស៊ី នៅម៉ោង ៨:00 យប់ ម៉ោងនៅ ទីក្រុងមូស្គូ នៅថ្ងៃទី ២៤ ខែមិថុនា និងម៉ោង៧:០០ព្រឹក ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃទី ២៥ ខែមិថុនា (ម៉ោង ៥ ល្ងាច ដល់ម៉ោង៤:00 ព្រឹកម៉ោងសកល)។
យោងតាមក្រសួង យានដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Belgorod, Bryansk, Volgograd, Kaluga, Kursk, Oryol, Saratov, Smolensk, Rostov, Tula Krasnodar និងមូស្គូ រួមទាំងពីខាងលើតំបន់គ្រីម៉េ និងសមុទ្រខ្មៅផងដែរ៕
