សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​

2026/06/26 11:22:02 pm        64

សំឡេងស្រែក និងតម្អូញ​ បានលាន់រំពង​​ឡើងពីក្រោមគំនរបេតុង និងឥដ្ឋ កាល​ពី​​ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) ខណៈដែលអ្នក​ស្រុក​កំពុងស្វែងរកអ្នករស់រានមានជីវិត នៅក្នុងទីក្រុងឆ្នេរសមុទ្រ Catia La Mar របស់រដ្ឋ La Guaira ​ ជាកន្លែងដែលក្រុមជួយសង្គ្រោះ មិនទាន់បានទៅដល់អគារដួលរលំជាច្រើនកន្លែងដោយ​មាន​រយៈពេល​ជិត ១០​ម៉ោងហើយ​បន្ទាប់ពីរញ្ជួយដី ២លើក​បន្ត​គ្នា​ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា​។

រដ្ឋឆ្នេរសមុទ្រ La Guaira ដែលមានប្រជាជនរស់នៅប្រហែល ៥០០.០០០នាក់ និងមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣០​គីឡូម៉ែត្រ នៅ​ភាគខាងជើងនៃទីក្រុងការ៉ាកាស គឺជាតំបន់មួយ ក្នុងចំណោមតំបន់រងប៉ះពាល់ខ្លាំងបំផុតដោយសារ​គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដែលបានកើត​ឡើង​កាល​ពី​ល្ងាចថ្ងៃទី២៤ ខែមិថុនា។

តំបន់នេះ ដែលធ្លាប់បានជួប​ប្រទះ​នឹង​មហន្តរាយ​គ្រោះធម្មជាតិដ៏បំផ្លិច​បំផ្លាញ​ពីមុន មានមនុស្សច្រើនកុះករជាពិសេស ពីព្រោះ​ថ្ងៃឈប់សម្រាកបុណ្យ​ជាតិ កាល​ពី​ថ្ងៃទី២៤ ខែមិថុនា បានទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ឆ្នេរសមុទ្រ។ វីដេអូពីលើ​ឧទ្ធម្ភាគចក្រ បានបង្ហាញឲ្យ​ឃើញ​ប្លុកទាំងមូល នៅក្នុងសង្កាត់ Playa Grande, Tanaguarenas និង Los Corales ក្លាយទៅជាគំនរបាក់បែក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Carlos Alvarado កាលពីថ្ងៃព្រហស្បតិ៍ បាន​បញ្ជាក់​ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍​រញ្ជួយដីជាប់ៗគ្នានេះ​ បានកើនឡើងដល់យ៉ាង​តិច​ ២៣៥នាក់ ហើយ​អ្នករងរបួសជាង ៤.៣០០នាក់​។ លោក Alvarado បានបង្ហាញថា អ្នកស្លាប់ និង​របួស ឬរបួសធ្ងន់ធ្ងរ ភាគច្រើន​មាន​នៅក្នុងរដ្ឋឆ្នេរសមុទ្រ La Guaira។

ចំណែក​ប្រធានរដ្ឋសភា Jorge Rodriguez បានប្រកាសថា អ្នកវិទ្យាសាស្ត្ររញ្ជួយដី បានកត់ត្រារលក​រញ្ជួយបន្ថែមយ៉ាង​ហោចណាស់ ១៣៨​ដង ចាប់តាំងពីរញ្ជួយដីធំ​ ២លើកនោះ​។ លោក Rodriguez បានកត់សម្គាល់ថា ការរញ្ជួយដីនេះបានធ្វើឲ្យ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាង​ហោចណាស់​ ៣៤៦កន្លែង​ រួមទាំងអគារផ្ទះល្វែងចំនួន ២៥០​ខ្នង និងមជ្ឈមណ្ឌលផ្សារទំនើបចំនួន​ ២០ ដែល​ភាគច្រើ​ននៅទីក្រុង​របស់រដ្ឋ​​ La Guaira៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm