ចិនថ្កោលទោសការរំលោភបំពានពន្ធ ក្រោមលេសការ​ប្រើប្រាស់​ «កម្លាំងពលកម្មដោយបង្ខំ»

2026/06/26 11:30:43 pm        32

ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍រួមមួយ តំណាង​ឲ្យ​ជិត ២០ប្រទេស​ នៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHR) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) ដើម្បីបង្ហាញ និងថ្កោលទោសការអនុវត្តពន្ធគយជា​ឯកតោភាគី ក្រោមលេសនៃការ​ប្រើប្រាស់​ «កម្លាំងពលកម្មដោយបង្ខំ»។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានថ្លែងដោយលោក Jia Guide តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន និងជាឯកអគ្គរដ្ឋទូតប្រចាំការិយាល័យអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀត នៅប្រទេសស្វីស។

សេចក្តីថ្លែងការណ៍រួម បានចង្អុលបង្ហាញថា ការលុបបំបាត់ភាពក្រីក្រ គឺអាស្រ័យលើការការពារសិទ្ធិធ្វើការងាររបស់មនុស្សគ្រប់រូប និងសិទ្ធិក្នុងការអភិវឌ្ឍ។ សេចក្តីថ្លែងការណ៍រួមបានរៀបរាប់​​ថា៖ «យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការ​ប្រើប្រាស់​កម្លាំងពលកម្មដោយបង្ខំ។ ក្នុងពេលជាមួយគ្នានេះ យើងក៏មានក្ដី​បារម្ភយ៉ាងខ្លាំងអំពី និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការ​ដាក់​អត្រា​ពន្ធបន្ថែម លើសេដ្ឋកិច្ចផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ជា​ឯកតោភាគី ដែលលើក​ឡើង​ពីការបរាជ័យ ក្នុងការទប់ស្កាត់ការនាំចូលទំនិញដែលផលិតដោយអ្វីដែលហៅថា ការ​ប្រើប្រាស់​កម្លាំងពលកម្មដោយបង្ខំ»។

សេចក្តីថ្លែងការណ៍រួមនេះ បាន​បន្តថា៖ «ការដំឡើង​ពន្ធ​ដោយបំពាន ក្រោមលេសនៃវិធានការប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ នឹងរំលោភលើសិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិទទួលបាន​ការងារសមរម្យរបស់កម្មករដែលប្រឹងប្រែងធ្វើការ។ ការអនុវត្តបែបនេះអាចធ្វើឲ្យ​ខ្សែច្រវាក់​ផ្គត់ផ្គង់ឧស្សាហកម្មសកលមិនមានស្ថិរភាព និងប៉ះពាល់​ដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ភាពក្រីក្រ»។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ចិនជំរុញឲ្យ​ប្រទេសពាក់ព័ន្ធគោរពការពិត ជៀសវាងការធ្វើនយោបាយ លើបញ្ហាពាណិជ្ជកម្ម និងការប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ រក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍពិភពលោកតាមរយៈសកម្មភាពជាក់ស្តែង៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm