ភ្នំពេញ៖ ដើម្បីពន្លឿន ដំណើការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ជូនសិស្ស និស្សិត សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តកិច្ចសហការជាក្រសួងសុខាភិបាល ដោយរៀបចំទីតាំង ចាក់វ៉ាក់សាំងនៅតាមសាលារៀន។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមដំណើរជាមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៨ ខែមេសានេះ បានអញ្ចឹងចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ នៅវិទ្យាស្ថានវ៉ាន់ដា សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងផ្សារទូលទំពូល ស្ថិតនៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នការចាក់វ៉ាក់សាំងដូសជំរុញមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង មានដូចជា ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ពេទ្យកងទ័ពនៃក្រសួងការពារជាតិ សម្ព័ន្ឋគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ឋយុវជនកម្ពុជា និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តីសាយ ឈុំជាដើមនោះ បានជំរុញការចាក់វ៉ាក់សាំង ដល់រោងចក្រ សហគ្រា និងសាលារៀនជាដើម។ក្រៅពីនេះ លើកជំទាវ បានជំរុញដល់សមាគមគ្រឹះស្ថានសិក្សាកម្ពុជា បន្តកិច្ចសហការជាក្រសួងសុខាភិបាលរៀបចំទីតាំងចាក់វ៉ាក់សាំងនៅសាលារៀនបន្ថែមទៀត។
ឯកឧត្តម លី ឆេង ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងដែរ ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់សិស្ស និស្សិត ពិតជាមានសារសំខាន់ណាស់ ដើម្បីធានានិរន្តរ៍ភាព ការចូលរៀនធម្មតា។ហើយសមាគមសិក្សា និងពង្រីកទីតាំងចាក់វ៉ាក់សាំងនៅតាមសាលារៀនបន្ថែមទៀត ស្របតាមការណែរបស់គ.វ.ក.១៩ ដែលទទួលបានការចង្អុលបង្ហាញពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។
ការចាក់វ៉ាក់សាំងកូវីដ-19 ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាបើកដំ ណើរសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ៕ អត្ថបទ៖ទូច សោភ័ណ





