លោកស្រី Agnes Callamard ប្រធានអង្គការលើកលែងទោសអន្តរជាតិបានព្រមានថា ការរញ្ជួយដី ប្រឈមហានិភ័យ «ធ្វើឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតនូវវិបត្តិសិទ្ធិមនុស្ស និងភាពអាសន្នផ្នែកមនុស្សធម៌ ដែលប្រជាជនវ៉េណេស៊ុយអេឡា បានរងទុក្ខជាងមួយទសវត្សរ៍មកហើយ»។
លោកស្រី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រព័ន្ធសុខាភិបាលរបស់ប្រទេសណេស៊ុយអេឡា ត្រូវបានបំផ្លាញយ៉ាងខ្លាំង ខណៈការបង្ក្រាបរបស់រដ្ឋបានធ្វើឱ្យការការពារសិទ្ធិមនុស្សចុះខ្សោយ»។
លោកស្រី Callamard បានជំរុញឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡា ផ្តល់ជំនួយសង្គ្រោះ «ស្របតាមស្តង់ដារមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លោកស្រីបាននិយាយបន្ថែមថា «សហគមន៍អន្តរជាតិ ត្រូវតែប្រមែប្រមូលជាបន្ទាន់ដើម្បីផ្តល់ និងដឹកជញ្ជូនជំនួយមនុស្សធម៌ដ៏សំខាន់ដែលប្រជាជនវ៉េណេស៊ុយអេឡាត្រូវការបន្ទាន់»។

