ក្រុមសង្រ្គោះអន្តរជាតិ បានចូលរួមប្រតិបត្តិការរុករកបន្ទាន់សម្រាប់អ្នករស់រានក្នុងប្រទេសវេណេស៊ុយអេឡា ជាទីដែលមនុស្សបាត់ខ្លួនកំពុងជាប់ក្រោមគំនរអគារបាក់បែក បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ២លើកកាលពីថ្ងៃពុធ ។
នៅថ្ងៃសុក្រនេះ ប្រទេសជាច្រើនមកពីអាមេរិក រួមទាំងប្រេស៊ីល កាណាដា ម៉ិកស៊ិក កូឡុំប៊ី អែល សាល់វ៉ាឌ័រ គុយបា និងសហរដ្ឋអាមេរិក ក៏ដូចជាអង្គកាសហប្រជាជាតិ(UN) បានបន្តបញ្ជូនក្រុមជួយសង្រ្គោះ និងរុករករបស់ពួកគេ ហើយនិងជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយសម្លាប់មនុស្សយ៉ាងហោច ២៣៥នាក់ ។
លោក Tom Fletcher គឺជាប្រធានជំនួយ UN និយាយថា ចំពោះពលរដ្ឋវេណេស៊ុយអេឡា ចំពោះអ្នកដែលមនុស្សជាទីស្រលាញ់របស់ពួកគេស្ថិតក្រោមគំនរបាក់បែកអគារ ដឹងច្បាស់ថា ពួកយើងបានប្តេជ្ញាចិត្តជួយពួកគេ ។
គួរឲ្យដឹងថា ការរញ្ជួយដី ២លើក កម្រិត ៧,២រ៉ិចទ័រ និងកម្រិត ៧,៥រ៉ិចទ័រ ស្ថិតក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតអង្រួនប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ ហើយភាពរំញ័រ បានកើតមាននៅទូទាំងតំបន់ផងដែរ ។
មកទល់នឹងពេលនេះ មនុស្ស ២៣៥នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ មនុស្ស ៤.៣០០នាក់ ផ្សេងទៀត រងរបួស ក្នុងនោះមន្ទីរពេទ្យពេញណែនដោយអ្នកជំងឺ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានគេមានជំនឿថា បានជាប់ខ្លួនក្រោមគំនរបាក់បែកអគារ ៕



