រដ្ឋមន្ត្រីក្រសួងថាមពល លោក Sergey Tsivilyov បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងថាមពល BRICS ក្នុងទម្រង់សុន្ទរកថាតាមវីដេអូថា រុស្ស៊ីមានបំណងមិនត្រឹមតែបង្កើនការផ្គត់ផ្គង់ធនធានថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការនាំចេញបច្ចេកវិទ្យា និងដំណោះស្រាយផលិតកម្មរបស់ខ្លួន ទៅកាន់ បណ្តាប្រទេស BRICS ផងដែរ។
ដោយត្រូវបានដកស្រង់សម្តីដោយក្រសួងថាមពលនៅលើកម្មវិធីផ្ញើសារMax លោក Tsivilyov បាននិយាយថា៖«អាទិភាពរយៈពេលវែងនៃវិស័យប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រថាមពលឆ្នាំ ២០៥០ ហើយរុស្ស៊ីនឹងមិនត្រឹមតែពង្រីកការផ្គត់ផ្គង់ធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការនាំចេញបច្ចេកវិទ្យា និងដំណោះស្រាយផលិតកម្មផ្ទាល់ខ្លួនផងដែរ»។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា រុស្ស៊ីចាត់ទុកវេទិកាថាមពល BRICS ជាយន្តការអាទិភាពនៃកិច្ចសហប្រតិបត្តិការ និងគាំទ្រការស្រាវជ្រាវខ្សែច្រវ៉ាក់តម្លៃអ៊ីដ្រូសែនដែលផ្តួចផ្តើមដោយប្រទេសឥណ្ឌា។
លោក Tsivilyov បានសង្កត់ធ្ងន់ថា៖«វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងលក្ខខណ្ឌនៃអស្ថិរភាពភូមិសាស្ត្រនយោបាយ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការចូលប្រើប្រាស់រួមគ្នាចំពោះប្រភពថាមពលដែលមានតម្លៃថោក អាចទុកចិត្តបាន និងមាននិរន្តរភាព»៕

