ក្រុមធម្មយាត្រាមូស្លីមនិកាយស៊ីអ៊ីត បានចូលរួមពិធីកាន់ទុក្ខនៅទូទាំងរដ្ឋធានី Karbala របស់ប្រទេសអ៊ីរ៉ាក់ នាថ្ងៃសុក្រនេះ ដើម្បីប្រារព្ធថ្ងៃ Ashura គឺជាថ្ងៃដ៏ពិសិដ្ឋបំផុតនៅក្នុងប្រតិទិនអ៊ិស្លាមនិយាយស៊ីអ៊ីត និងជាថ្ងៃដ៏សំខាន់បំផុតមួយនៃការកាន់ទុក្ខ ដើម្បីរំឭកដល់ការធ្វើគតព្យាការី Hussein ibn Ali ដែលត្រូវជាចៅប្រុសរបស់ព្យាការី Muhammad ។
ក្រុមធម្មយាត្រា បានជួបជុំគ្នានៅជុំវិញទីសក្ការៈបូជា Imam Abbas ជាទីដែលក្រុមគោរពបូជា បានធ្វើពិធីបូជាសាច់ឈាមស្រស់របស់ខ្លួនឯង ដោយពួកគេនាំគ្នាវាយស្គ លើកដៃ និងដាវ ពេលដែលពួកគេចូលក្នុងទីសក្ការៈបូជា ។
កាលពីយប់មិញ នៅថ្ងៃទី ២៥ ខែមិថុនា អ្នកស្ម័គ្រចិត្តម្នាក់ បានសំលៀងកាំបិតយ៉ាងមុតទុកសម្រាប់ក្រុមធម្មយាត្រាដែលចូលរួមពិធីធម្មយាត្រានេះ ។
លោក Issam Hussein គឺជាអ្នកធ្វើធម្មយាត្រាមួយរូបនិយាយថា រូបលោកនិងអ្នកដទៃ ស្លៀកពាក់ស និងបានធ្វើឲ្យដាវមុតខ្លួនឯង គឺជាទម្លាប់ដែលលោកនិយាយថា លោកបានទទួលមរតកពីឪពុករបស់លោក ។
សូមបញ្ជាក់ថា ថ្ងៃ Ashura រៀបចំឡើងនៅថ្ងៃទី ១០ នៃខែ Muharram គឺជាខែដំបូងក្នុងប្រតិទិនអ៊ិស្លាម ហើយនិងជាថ្ងៃប្រារព្ធខួបមរណភាពរបស់ព្យាករី Imam Hussein ដែលត្រូវបានគេសម្លាប់ អំឡុងសង្រ្គាមនៅទីក្រុង Karbala កាលពីឆ្នាំ ៦៨០ ៕

