លោក Arsenio Dominguez អគ្គលេខាធិការអង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអង្គការសមុទ្រអន្តរជាតិ (IMO) នៃអង្គការសហប្រជាជាតិ បានផ្អាកកិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសនាវិកដែលជាប់ខ្លួននៅក្នុងច្រកសមុទ្រហ័រមូស បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿង ត្រូវបានវាយប្រហារមិនឆ្ងាយពីឆ្នេរសមុទ្រអូម៉ង់។
លោក Dominguez បានបន្តថា៖«បន្ទាប់ពីការដាក់ឲ្យដំណើរការផែនការជម្លៀសរបស់ IMO ដែលតាម រយៈនោះ នាវាជាច្រើនគ្រឿងត្រូវបានជម្លៀសចេញដោយជោគជ័យរួចហើយ ខ្ញុំបានសម្រេចចិត្តផ្អាកការ អនុវត្តជាបណ្តោះអាសន្ន ដើម្បីបញ្ជាក់ឡើងវិញថា ការធានាសុវត្ថិភាពចាំបាច់នៅតែបន្តមានសម្រាប់នាវា ដែលមាននៅក្នុងបញ្ជីជម្លៀសរបស់យើង និងនាវាទាំងអស់នៅក្នុងតំបន់នេះ»។
មន្ត្រីរូបនេះ បាននិយាយថា លោកត្រូវបានជូនដំណឹងអំពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍លើកនាច វាមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ដែលបានឆ្លងកាត់ច្រកសមុទ្រហ័រមូស។
លោក Dominguez បានបន្ថែមថា «នាវានេះមិនបានឆ្លងកាត់ក្រោមក្របខណ្ឌនៃការជម្លៀសរបស់ IMO ទេ។ ខ្ញុំតែងតែបញ្ជាក់ជាថ្មីថា សុវត្ថិភាពរបស់នាវិក នៅតែមានសារៈសំខាន់បំផុត។ ដូច្នេះ ដើម្បីធានាបាននូវវិធីសាស្រ្តសម្របសម្រួល និងសុវត្ថិភាពនាវាចរណ៍ ផែនការជម្លៀស នឹងត្រូវផ្អាករហូតដល់ទទួលបានភាពច្បាស់លាស់បន្ថែមទៀត»៕

