ក្រុមអ្នកវិទ្យាសាស្រ្តនិយាយនៅថ្ងៃសុក្រនេះថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស គឹជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅធ្ងន់ធ្ងរនៅទូទាំងអឺរ៉ុប ។
អ្នកវិទ្យាសាស្រ្តនៅក្រុមផ្តល់ចំណាត់ថ្នាក់អាកាសធាតុពិភពលោកនិយាយថា វាមិនអាចទៅរួចនោះទេកាលដែលអាកាសធាតុក្តៅបែបនេះក្នុងខែមិថុនា កើតឡើងនៅអឺរ៉ុបកាលពីរយៈពេល ៥០ឆ្នាំមុននោះ ។
ការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការសន្និដ្ឋានរួមថា រលកកម្តៅស្រដៀងគ្នា ត្រជាក់ជាង ៣,៥អង្សាសេ បានកើតមាន អំឡុងខែមិថុនា ឆ្នាំ ១៩៧៦ ។
ការសិក្សាមួយដឹកនាំដោយអ្នកស្រាវជ្រាវ Theodore Keeping មកពីមហាវិទ្យាល័យចក្រព័ត្តិក្រុងឡុងដ្រ៍របស់ចក្រភពអង់គ្លេស និយាយថា ប៉ុន្តែពិភពលោកសព្វថ្ងៃក្តៅជាងមុន ហើយឱកាសនៃរលកកម្តៅបែបនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង ។
លោក Keeping និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ហេតុការណ៍អាកាសធាតុក្តៅបែបនេះ មិនអាចកើតឡើងបានទេ បើគ្មានបម្រែបម្រួលអាកាសធាតុទេនោះ ។
សូមបញ្ជាក់ថា ភពផែនដី បានឡើងកម្តៅប្រហែល ១,៤អង្សាសេ ពីលើកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម បង្កឡើងដោយសារការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន ៕

