ទាហានអ៊ុយក្រែន បានប្រើប្រាស់យានដ្រូន Hornet ដើម្បីវាយប្រហារគោលដៅជាច្រើននៅក្រោយខ្សែបន្ទាត់រុស្ស៊ី ក្នុងតំបន់ Donetsk ។
យានដ្រូន Hornet គឺជាយានដ្រូនជំនួយដោយប្រព័ន្ធ AI ផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា សហរដ្ឋអាមេរិក Perennial Autonomy របស់អតីតប្រធានប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ។
ទាហានអ៊ុយក្រែន បានដំឡើងស្ថានីយអ៊ីនធឺណិត Starlink ដើម្បីបង្កើនរយៈចម្ងាយវាយប្រហារដំបូង ១០០គ.មរបស់ខ្លួន ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃសុក្រនេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ស្កាត់យានដ្រូនអ៊ុយក្រែន ៦៦០គ្រឿង អំឡុងការវាយប្រហារទ្រង់ទ្រាយធំនៅពេលយប់លើតំបន់ចំនួន ១២ ក៏ដូចជានៅឧបទ្វីបគ្រីមៀ កាន់កាប់ដោយរុស្ស៊ី សមុទ្រខ្មៅ និងសមុទ្រ Azov ៕