អាជ្ញាធរក្នុងស្រុក និយាយនៅថ្ងៃសុក្រនេះ ថា សាកសពមនុស្សសរុប ៩នាក់ត្រូវបានរកឃើញ និងមនុស្ស ២៧នាក់ផ្សេងទៀត ត្រូវបានសង្រ្គោះចេញពីគំនរបាក់បែកអគារកម្ពស់៣ជាន់ ដែលបានបាក់នៅរដ្ឋភាគនិរតី Lagos ប្រទេសនីហ្សេរីយ៉ាបន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះ បានបញ្ចប់ ។ប្រតិ
បត្តិការសង្រ្គោះរបស់ទីភ្នាក់ងារជាច្រើន ត្រូវបានធ្វើឡើងក្រោយអគារបាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុង Alakija ។លោក Ol
ufemi Oke-Osanyintolu គឺជារដ្ឋលេខាអចិន្រ្តៃយ៍របស់ទីភ្នាក់ងារគ្រប់គ្រងសង្រ្គោះបន្ទាន់រដ្ឋLagos និយាយប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនតាមទូរស័ព្ទថាក្រុមជួយសង្រ្គោះបានធ្វើការដោយគ្មានការហត់នឿយ ដើម្បីកំណត់ទីតាំងរបស់ជនរងគ្រោះហើយនិងជម្លៀសជនរងគ្រោះដែលបានជាប់ក្រោមគំនរបាក់បែកអគារ ទៅកាន់កន្លែងសុវត្ថិភាព ។
លោក Oke-Osanyintolu បន្តថា ជនរងគ្រោះដែលមានរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។សេចក្តីរាយ
ការណ៍បឋមបង្ហាញថា ភាគច្រើននៃជនរងគ្រោះ គឺជាម្ចាស់ហាងនិងអតិថិជនដែលបានចាប់ផ្តើមសកម្មភាពធុរកិច្ចប្រចាំថ្ងៃរបស់ពួកគេ ។ អ្នកស្រុកមួយចំនួនដែលរស់នៅសង្កាត់ជុំវិញបានជាប់ខ្លួននៅក្នុងអគារបាក់រលំផងដែរ ។ដោយឡែក មូលហេ
តុដែលបណ្តាលឲ្យអគារបាក់រលំបែបនេះ ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេខណៈការស៊ើបអង្កេត កំពុងធ្វើឡើង ៕