មនុស្សជាង ៥០.០០០នាក់បាត់ខ្លួន ខណៈចំនួនអ្នកស្លាប់កើនឡើង ក្រោយមាន​​គ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា

2026/06/27 03:12:07 am        67

គិតត្រឹម​ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវ៉េណេស៊ុយអេឡា គឺយ៉ាង​តិចបំផុត ២៣៥នាក់ ដោយ​គេរំពឹងថា ចំនួន​នឹងកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ខណៈ​ដែល​មនុស្សជាង ៥០.០០០នាក់ ត្រូវបានរាយការណ៍ថា កំពុង​បាត់ខ្លួន។

បន្ទាប់ពីមាន​រញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដែលបានវាយប្រហារជាបន្តបន្ទាប់គ្នាយ៉ាងរហ័ស កាលពី​ល្ងាចថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវ៉េណេស៊ុយអេឡា លោក Carlos Alvarado បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅ​ថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់ ៤.៣០០នាក់ បានរងរបួស ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសារតែមាន​អ្នកបាត់ខ្លួនច្រើនណាស់​។

ក្រុមគ្រួសារបានបង្ហោះរូប​មនុស្សជាទីស្រឡាញ់របស់ពួកគេ តាមប្រព័ន្ធ​អ៊ីនធឺណិត ដែលមិនត្រូវបានដឹង​ដំណឹង​ ចាប់តាំងពីមាន​រញ្ជួយដីមក។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ​ មនុស្ស ៥៧.២៨៧នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួន ហើយនៅតែមិនមានការទាក់ទងនៅឡើយទេ ពីមនុស្សចំនួន​ ៤៩.៥១៩នាក់ ក្នុងចំណោម​អ្នក​បាត់ខ្លួន​ទាំង​នោះ​។

សារព័ត៌មាន The Associated Press (AP) បាន​រាយការណ៍ថា ខិត្តប័ណ្ណផ្សព្វផ្សាយ អំពីអ្នកបាត់ខ្លួនដែលមានរូបថតនៃ​មនុស្សជាទីស្រឡាញ់ ត្រូវបានចែកនៅតាមដងផ្លូវ ខណៈពេលដែលអ្នកផ្សេងទៀតបានចែករំលែកបញ្ជីឈ្មោះដែលសរសេរដោយដៃនៅពេលពួកគេដើរ​ស្វែងរក។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងអគារដែលដួលរលំ នៅក្នុងទីក្រុងការ៉ាកាស និងរដ្ឋ La Guaira ជាកន្លែងដែលសំឡេងស្រែកសុំជំនួយអាចត្រូវ​បាន​ឮពីក្រោមគំនរបាក់​បែក​។

ទូរទស្សន៍រដ្ឋវ៉េណេស៊ុយអេឡាបានបង្ហាញរូបភាពនៃការជួយសង្គ្រោះ ក្នុង​នោះ​រួមទាំងរូប​ភាព​នៃ​ស្ត្រីម្នាក់ជាប់នៅក្រោមជញ្ជាំង​ស៊ីម៉ង់ត៍ ដែលត្រូវបាននាំចេញមកនៅ​មានជីវិត​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm