មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនខុសច្បាប់តម្លៃ​ ៥២៥លានដុល្លារ

2026/06/27 03:16:31 am        47

អាជ្ញាធររបស់​សហភាព​មីយ៉ាន់ម៉ា នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ​២០២៦) នេះ បានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានមានតម្លៃប្រមាណ ៥២៥លានដុល្លារ។​ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានស្តីបន្ទោសក្រុមឧទ្ទាមថា បាន​ជួញដូរគ្រឿងញៀនខុសច្បាប់ដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលត្រូវបាន​បំផ្លិចបំផ្លាញដោយសង្គ្រាមមួយ​នេះ​។

អ្នកវិភាគលើក​ឡើង​ថា ការគ្រប់គ្រងដែលកំពុង​តែ​អាក្រក់​ទៅៗ​ ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ បានបង្កឲ្យ​មានសង្គ្រាមស៊ីវិល បានបើក​ចន្លោះ​ឲ្យ​គ្រប់ភាគីទាំងអស់ទទួលបានប្រាក់ចំណេញពីការជួញដូរគ្រឿងញៀនខុសច្បាប់។

មីយ៉ាន់ម៉ាបានលេចឡើង​ក្នុង​នាម​ជាប្រទេសផលិតអាភៀនធំជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីរដ្ឋាភិបាលតាលីបង់បានឡើងកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២១ ហើយ​បានបង្ក្រាបគ្រឿងញៀនប្រភេទនេះ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិ (UN) ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ប្រទេស​នេះ​ក៏ជាប្រភពជាតិដ៏ធំបំផុតរបស់តំបន់​អាស៊ីអាគ្នេយ៍នៃសារធាតុញៀន​មេតំហ្វេតាមីនផងដែរ។

នៅក្នុងបរិវេណតំបន់ឧស្សាហកម្មមួយ នៅជាយក្រុង Yangon មន្ត្រីបានរាប់ថយក្រោយ ៣វិនាទី មុនពេលចាក់សាំងដុតគ្រឿងញៀនរយៈពេល ៣០នាទី។ បន្ទាប់មកក្រុមពន្លត់អគ្គិភ័យបានពន្លត់អណ្តាតភ្លើង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន លោក Aung Myat Soe បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្នាំញៀនប្រភេទទឹកកក ដែលត្រូវបានគេស្គាល់ផងដែរថា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន គឺជាថ្នាំញៀនដែលមានបរិមាណច្រើនបំផុត ក្នុងចំណោមថ្នាំញៀនដែលត្រូវបានរឹបអូស។ វាមានទម្ងន់ជាង ២៨​តោន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm