ប្រធានាធិបតីឈ្នះឆ្នោតកូឡុំប៊ីលោក Abelardo De La Espriella ទទួលបានលិខិតបញ្ជាក់ផ្លូវការរបស់លោកពីអាជ្ញាធរបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ អមជាមួយអនុប្រធានាធិបតី Jose Manuel Restrepo ជាការពង្រឹងជ័យជម្នះរបស់លោកនៅការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ។
ថ្លែងនៅក្នុងពិធីរៀបចំឡើងនៅទីក្រុង Bogota លោក De La Espriella បាននិយាយយ៉ាងម៉ឺងម៉ាត់ ដោយរូបលោកសន្យាដណ្តើមយកមកវិញប្រទេសជាតិរងការបំផ្លិចបំផ្លាញ ហើយនិងបានព្រមានក្រុមប្រដាប់អាវុធខុសច្បាប់ថា ពួកគេមានពេលត្រឹម ១ខែ ដើម្បីចុះចូលនឹងនីតិរដ្ឋ ។
លោក De La Espriella ដែលជាមេធាវីស្តាំនិយមនោះ បានផ្តួលគូប្រជែងឆ្វេងនិយមម Ivan Cepeda ក្នុងសំឡេងឆ្នោតតិចជាង ១ភាគរយប៉ុណ្ណោះ នៅការបោះឆ្នោតកាលពីថ្ងៃទី ២២ ខែមិថុនា ក្នុងនោះការរាប់សន្លឹកឆ្នោតផ្តាច់ព្រ័ត្របញ្ជាក់លទ្ធផលខុសប្លែកគ្នាត្រឹមតែ ០,០០៣ភាគរយ ប៉ុណ្ណោះ ពីការរាប់សន្លឹកឆ្នោតដំបូង ។
លោកសន្យាថា គ្មានទេសម្បទានចំពោះក្រុមឧក្រិដ្ឋកម្ម ហើយលោកប្តេជ្ញាចំពោះរដ្ឋាភិបាលរបស់លោកថា នឹងនាំសមត្ថភាពពេញលេញរបស់រដ្ឋ ប្រឆាំងនឹងអ្នកចូលរួមការជួញដូរគ្រឿងញឿន អំពើភេរវកម្ម និងការជម្រិតទារប្រាក់ ។
សូមបញ្ជាក់ថា លោក De La Espriella គ្រោងនឹងស្បថឡើងកាន់អំណាចនៅថ្ងៃទី ៧ ខែសីហាខាងមុខនេះ ធ្វើឲ្យកូឡុំប៊ីក្លាយជាប្រទេសអាមេរិកឡាទីនចុងក្រោយគេ ងាកមកស្តាំនិយម ស្របពេលក្តីកង្វល់សាធារណៈយ៉ាងទូលំទូលាយចំពោះឧក្រិដ្ឋកម្ម និងអសន្តិសុខ ៕

