កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ

2026/06/27 03:45:45 am        63

ប្រទេសបែលហ្ស៊ិក បានចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហម សម្រាប់រលកកម្តៅធ្ងន់ធ្ងរ ជាហេតុបង្កក្តីបារម្ភចំពោះផលិតកម្មសាច់ និងទឹកដោះគោ ស្របពេលបសុសត្វដូចជាសត្វគោ និងជ្រូក កំពុងជួបការលំបាក ក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ ។

សមាគមកសិកម្មបែលហ្ស៊ិក Boerenbond រំពឹងថា រលកកម្តៅនឹងកាត់បន្ថយផលិតកម្មទាំងទឹកដោះគោ និងសាច់ បើទោះបីជាពួកគេពុំទាន់អាចផ្តល់តួលេខច្បាស់លាស់ក៏ដោយ ។

លោក Sander Palmans វ័យ ៣៥ឆ្នាំ គឹជាប្រធានមន្ទីអប់រំ និងស្រាវជ្រាវកសិកម្ម និងជាកសិករមួយរូបនៅទីក្រុង Bocholt ស្ថិតនៅជិតព្រំដែនប្រទេសហូឡង់និយាយថា សត្វគោ និងជ្រូករបស់លោក បានរងផលប៉ះពាល់ខ្លាំងដោយសាររលកកម្តៅ ។

ស្របពេលដែលរូបលោកប្រើប្រាស់បច្ចេកទេសធ្វើឲ្យត្រជាក់ដូចជាកង្ហាជាដើម ដើម្បីជួយដល់សត្វ ចិញ្ចឹមរបស់លោក សីតុណ្ហភាពរហូតដល់ ៤០អង្សាសេ បច្ចេកទេសរបស់លោក លែងមានប្រសិទ្ធិភាពទៀតហើយ ។

លោក Palmans និយាយថា សត្វគោរបស់លោកលែងសូវរស់រវើកដូចកាលពីមុន ហើយពួកវាចូលចិត្តតែដេកប៉ុណ្ណោះ ដែលសកម្មភាពបែបនេះ នឹងនាំឲ្យការផលិតទឹកដោះមានតិច ។ ជ្រូក បានរងផលប៉ះពាល់ដូចគ្នា ការលូតដល់របស់វា ធ្លាក់ចុះទម្ងន់ ១៥០ក្រាមជារៀងរាល់ថ្ងៃ ធ្វើឲ្យកាត់បន្ថយទិន្នផលសាច់ ។

លោកថា រលកកម្តៅនេះ បានធ្វើឲ្យពួកយើងខាតបង់ថវិកា ១៥០-២០០ផោន ក្នុង ១ថ្ងៃ ដែលស្មើនឹង ១០-១៥ភាគរយនៃប្រាក់ចំណូលរបស់លោក ។

ក្រសួងកសិកម្មបែលហ្ស៊ិកនិយាយថា រលកកម្តៅ កំពុងបង្កផលប៉ះពាល់ដល់កសិករចិញ្ចឹមសត្វភាគច្រើន ស្របពេលដែលភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ មានន័យថា គ្រោះរាំងស្ងួតលែងក្លាយជាក្តីកង្វល់ធំទៀតហើយ សម្រាប់កសិករធ្វើចម្ការ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm