អាជ្ញាធរសុខាភិបាលនៅទូទាំងទ្វីបអឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់កាលពីនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ខណៈរលកកម្ដៅខ្លាំង បានរាលដាលពាសពេញទ្វីបអឺរ៉ុប ដែលជំរុញឲ្យមានបម្រាមលើការទទួលទានគ្រឿងស្រវឹង និងការលុបចោលការជួបជុំទ្រង់ទ្រាយធំនៅក្នុងប្រទេសបារាំង។
អ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ជារលកកម្ដៅដ៏អាក្រក់បំផុតមិនធ្លាប់កើតឡើងនៅអឺរ៉ុប ដែលអាកាសធាតុកំពុងប្រែប្រួលលឿនជាងកម្រិតមធ្យមសកល។
សីតុណ្ហភាព កំពុងឡើងដល់កម្រិតខ្ពស់នៅក្នុងប្រទេសបារាំង និងអង់គ្លេស។ ប៉ុន្តែនៅប្រទេសអ៊ីតាលី កម្ដៅ ត្រូវបានគេរំពឹងថានឹងកើនឡើងនៅចុងសប្ដាហ៍នេះ ដោយនាំមកនូវអំណានលើកដំបូងនៃរដូវក្តៅ៤០អង្សាសេ។
ទីក្រុងប៉ារីស បានឡើងដល់កំណត់ត្រាខែមិថុនា៤០,៩អង្សាសេ កាលពីថ្ងៃពុធ។ ទោះបីជាសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងថយចុះក៏ដោយ អាជ្ញាធរបានត្រៀមទប់ទល់សម្រាប់ការស្លាប់និងរងរបួសបន្ថែមទៀត។ រដ្ឋមន្ត្រីសុខាភិបាលបារាំង បានប្រាប់អ្នកសារព័ត៌មានថា នឹងមានផលវិបាកទាក់ទងនឹងចំនួនអ្នកស្លាប់កើនឡើង។
នគរបាលទីក្រុងប៉ារីស បានស្នើសុំឱ្យអ្នករៀបចំព្រឹត្តិការណ៍ធំៗ រួមទាំងពិធីបុណ្យតន្ត្រី Solidays ឱ្យលុបចោលកម្មវិធី។

