សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

2026/06/27 08:17:47 pm        138

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅត្រឹមឆ្នាំ២០២៩ កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបន្តដំណើរទៅមុខទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលជាគោលនយោបាយត្រូវបានដាក់ចេញប្រកបដោយភាពប្រាកដនិយម។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។ សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។

 ពេលឥឡូវ យើងនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យើងខ្ចីលុយធនាគារពិភលោក គេឱ្យក្នុងអត្រាសម្បទាន អនុគ្រោះ នាំចេញទៅក្រៅគេឱ្យGSP តែពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបន្ថយលក្ខខណ្ឌ គេថាយើងរឹងដៃជើងហើយ ដូច្នេះយើងត្រូវតែពង្រឹងខ្លួន អភិវឌ្ឍខ្លួន។ តើយើងត្រូវនៅរង់ចាំឱ្យគេជួយបន្តក់ទឹកឱ្យយើង ឬយើងត្រូវនៅក្ររហូតឬយ៉ាងម៉េច? ឬមួយយើងត្រូវហ៊ានប្រឈម? ត្រូវតែឈានចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងខ្លួនឯង ត្រូវហ៊ានប្រឈមនឹងការលំបាកខ្លះ ដើម្បី ឈានទៅជាប្រទេសអភិវឌ្ឍនៅថ្ងៃក្រោយ។

សម្ដេចធិបតី បានបញ្ជាក់ទៀតថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន, និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។

សម្ដេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព ៕

អត្ថបទ៖ វ៉ាន់



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm