ក្នុងចំណោមការតវ៉ានៅទីក្រុងបេរូត អ្នកស្រី Zeina Khodr មកពីសារព័ត៌មាន Al Jazeera បានពន្យល់ថាអ្នកទាំងឡាយដែលប្រឆាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ បាននិយាយថា វានឹងមិនបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ទេ។
អ្នកស្រី បាននិយាយនៅក្នុងសារលើការបង្ហោះតាមបណ្តាញសង្គមX ថា «ពាក្យថា ការដកទ័ពពុំមាននៅក្នុងឯកសារទេ»។ ផ្ទុយទៅវិញ ក្របខ័ណ្ឌនេះចែងថាកងកម្លាំងអ៊ីស្រាអែលនឹង «ដាក់ពង្រាយឡើងវិញក្នុងទឹកដីលីបង់» នៅពេលដែលតួអង្គគ្មានរដ្ឋ ដូចជាក្រុមហេសបូឡា មិនត្រូវបានដកហូតអាវុធ។
មេដឹកនាំអ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ថា យោធានឹងមិនដកចេញពីប្រទេសលីបង់ទេ រហូតដល់ក្រុមហេសបូឡាត្រូវបានដកហូតអាវុធ ហើយលែងមានការគំរាមកំហែងពីការវាយប្រហារនៅភាគខាងជើងប្រទេសអ៊ីស្រាអែលទៀត ។
ក្រុមហេសបូឡា បានបដិសេធការរំសាយអាវុធ ដោយនិយាយថាខ្លួនត្រូវតែរក្សាអាវុធដើម្បីការពារទឹកដីលីបង់ពីការវាយប្រហាររបស់អ៊ីស្រាអែល។

