ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​

2026/06/27 08:24:30 pm        87

ប្រទេសជប៉ុននៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ខណៈដែលព្យុះទីហ្វុង Mekkhala បានបក់​បោក​ជិតដល់​ឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីព្យុះទីហ្វុង Higos បានចុះខ្សោយទៅជាសម្ពាធត្រូពិច ដោយអាជ្ញាធរបានព្រមានអំពីការមាន​ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់​ដី។​ នេះបើយោងតាមសេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ។

សារព័ត៌មាន Kyodo News បាន​រាយការណ៍ថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យ​ដឹង​ថា ព្យុះ Higos បានបោកបក់កាត់តំបន់ជិតទីក្រុងតូក្យូមុនពេលថម​ថយ​កម្លាំង​ ខណៈដែលព្យុះដ៏ខ្លាំងក្លា Mekkhala កំពុងធ្វើដំណើរទៅភាគឦសាន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយអាចបោកបក់ដល់​ដី​គោក នៅថ្ងៃសៅរ៍នេះ​។

ទីភ្នាក់ងារនេះព្យាករពី​កម្រិត​ទឹក​ភ្លៀងរហូតដល់ ២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Tokai និង ២០០មីលីម៉ែត្រ នៅក្នុងតំបន់ Kanto-Koshin រួមទាំងទីក្រុងតូក្យូផងដែរ នៅ​ព្រឹក​ថ្ងៃអាទិត្យ។ អាកាសធាតុអាក្រក់ធ្ងន់ធ្ងរនេះ កើតឡើងបន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដែលបណ្តាលមកពីព្យុះទីហ្វុងទាំង២ និងភ្លៀងធ្លាក់តាមរដូវ។

នៅក្នុងខេត្ត Yamaguchi មនុស្សម្នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួន និងមនុស្សជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីបំណាក់​ដីបានបំផ្លាញផ្ទះ ១ខ្នង កាលពីថ្ងៃសុក្រ។ មនុស្សជាង ២លាននាក់នៅទូទាំងខេត្តចំនួន ១៣ នៅភាគខាងលិចជប៉ុន ត្រូវបានដាក់ឱ្យស្ថិតក្រោមបញ្ជាជម្លៀស កាលពី​ថ្ងៃសុក្រ ខណៈដែលអាជ្ញាធរបានព្រមានអំពីស្ថានភាពកាន់តែអាក្រក់ទៅៗ។

ការព្រមានសុវត្ថិភាពបន្ទាន់កម្រិត៥ ដែលជាកម្រិតខ្ពស់បំផុតរបស់ជប៉ុន ត្រូវបានចេញសម្រាប់ផ្នែកខ្លះនៃ តំបន់​ Seika ក្នុងខេត្ត Kyoto បន្ទាប់ពីមាន​បំណាក់​ដីមួយផ្សេងទៀត។ ហើយ​អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលហានិភ័យនៃ​ទឹកជំនន់ និងបំណាក់​ដីបន្ថែមទៀត នៅតែបន្ត​មាន​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm