មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី

2026/06/27 09:47:25 pm        74

នៅ​ថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយដកស្រង់សម្តីពី​អាជ្ញាធរសុខាភិបាល ប្រព័ន្ធផ្សព្វផ្សាយ បាន​រាយការណ៍ថា ប្រទេសស្រីលង្កាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាម បន្ទាប់ពីការឆ្លងដែលត្រូវបានបញ្ជាក់ គឹ​លើសពី ៥០.០០០ករណីហើយ​ ក្នុងឆ្នាំ២០២៦ ដោយមានអ្នកស្លាប់ចំនួន ២៩នាក់។

លោក Kapila Kannangara នាយកស្តីទីនៃអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ (National Dengue Control Unit) បាននិយាយថា ប្រទេសនេះកំពុងកត់ត្រាករណីថ្មី ចន្លោះពី ៦០០ ទៅ ៧០០ករណីជារៀងរាល់ថ្ងៃ ដែល​កម្រិត​​នេះ​ត្រូវបាន​ជំរុញដោយអាកាសធាតុអំណោយផល ការកកើត​សត្វ​មូសកាន់តែច្រើន​ និងការចូលរួមមិនគ្រប់គ្រាន់ពីសាធារណជន ក្នុងកិច្ចប្រឹងប្រែងបង្ការ។ នេះបើយោងតាមសារព័ត៌មាន Daily Mirror។

មន្ត្រីសុខាភិបាលបានធ្វើយុទ្ធនាការគ្រប់គ្រងជំងឺគ្រុនឈាមពិសេស នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ចំនួន ៦០០កន្លែង​ ដែលត្រូវបានកំណត់ថា ជាតំបន់​ខ្លាំង​ក្នុងអំឡុងពេលមាន​ខ្យល់មូសុងនិរតី។ ប្រតិបត្តិការនេះផ្តោតលើការលុបបំបាត់កន្លែងកកើត​សត្វ​មូស តាមរយៈការជំរុញការសម្អាតសហគមន៍ និងកម្មវិធីយល់ដឹងជាសាធារណៈដែលពាក់ព័ន្ធនឹងសាលារៀន អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងាររដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាបានជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមធំៗជាច្រើនដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុង​នោះ​រួមទាំងការផ្ទុះឡើងដ៏អាក្រក់បំផុត នៅ​ឆ្នាំ២០១៧ នៅពេលដែលមានករណីឆ្លងជាង ១៨៦.០០០ករណី និងការស្លាប់ចំនួន ៤៤០នាក់ត្រូវបានកត់ត្រាទុក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm