លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​

2026/06/27 10:08:26 pm        111

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) បានបង្ហាញរូបភាពលិខិតឆ្លងដែនអាមេរិកថ្មីដែលចេញ​ដោយ​មានកំណត់ ក្នុង​ឱកាស​ពិសេស ដើម្បីអបអរសាទរខួបលើកទី២៥០​ នៃឯករាជ្យរបស់ប្រទេស ដោយបង្ហាញរូបភាព​ដែល​មាន​ទឹក​មុខ​ម៉ឺងម៉ាត់របស់លោក​។

តាម​រយៈ​ការបង្ហោះមួយ នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក ដែលមានគំរូលិខិតឆ្លងដែន លោក Trump បានសរសេរថា «លិខិតឆ្លងដែនថ្មីរបស់សហរដ្ឋអាមេរិក ដែលសរសេរថា សូមស្វាគមន៍ ប៉ុន្តែសូមប្រព្រឹត្ត​ដោយសមរម្យ​!»។

រូបភាពនេះបង្ហាញ​ពី​លោក Trump ដែល​មាន​​ទឹកមុខមាំ​​ យក​ដៃ​ទប់​​​ទៅ​តុធ្វើការ​របស់លោក​ និងហត្ថលេខារបស់លោក​ ដោយមាន​អត្ថបទនៃសេចក្តីប្រកាសឯករាជ្យនៅផ្ទៃខាងក្រោយ។ វាហាក់ដូចជាយក​តាម​គំរូរូបពាក់​កណ្ដាលខ្លួន​ដែលថតដោយលោក Daniel Torok ជា​អ្នកថតរូបរបស់​សេតវិមាន។

ទំព័រម្ខាងទៀតបង្ហាញគំនូរដែលពណ៌នាអំពីការចុះហត្ថលេខាលើសេចក្តីប្រកាសនៅឆ្នាំ១៧៧៦ ជាមួយនឹងពាក្យថា «United States of America 250» (សហរដ្ឋអាមេរិក​ ២៥០ឆ្នាំ)។ សេតវិមានបានបង្ហោះរូបភាពលិខិតឆ្លងដែនដូចគ្នា ជាមួយនឹងពាក្យថា «PATRIOT PASSPORT» (លិខិតឆ្លងដែន​អ្នកស្នេហាជាតិ)​។

ក្រសួងការបរទេស ដែលបានប្រកាសពីមុនថា លិខិតឆ្លងដែនរំលឹកដែលមាន «ស្នាដៃសិល្បៈពិសេស​» នឹងមានចាប់ពីថ្ងៃទី៦ ខែកក្កដានោះ​ មិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កាលពីខែមេសា មន្ត្រីក្រសួងម្នាក់ បាននិយាយថា លិខិតឆ្លងដែនដែលមាន​ពាក់ព័ន្ធ​នឹង​លោក Trump នឹងមានសម្រាប់តែការណាត់ជួបផ្ទាល់ នៅទីក្រុងវ៉ាស៊ីនតោន «ដរាបណានៅមាន»។

លោក Trump នឹងក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេ ដែលមាននៅក្នុងឯកសារធ្វើដំណើររបស់ជនជាតិអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm