អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល

2026/06/27 10:16:32 pm        120

អ្នកគាំទ្រក្រុម​ហេសបូឡា បាននាំ​គ្នា​ចេញទៅ​​តាមដងផ្លូវនៃទីក្រុងបេរូត កាល​ពី​យប់​ថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀង រវាងប្រទេស​អ៊ីស្រាអែល និងលីបង់ ខណៈដែលសមាជិកសភាមួយ​រូប​មកពីក្រុមគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ បានព្រមានថា ការអនុវត្តកិច្ចព្រមព្រៀងនេះប្រឈមឲ្យ​កើត​សង្គ្រាមស៊ីវិល។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា «អ្នកគាំទ្រក្រុម​ហេសបូឡា បាននាំ​គ្នា​ជិះម៉ូតូឆ្លងកាត់ដងផ្លូវនៃទីក្រុងបេរូត» ក្នុង​នោះ​រួមមាន​ទាំងតំបន់ភាគ​កណ្តាល និងតាមបណ្តោយផ្លូវមួយ​ខ្សែទៅ​អាកាសយានដ្ឋាន «ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលត្រូវបាន​បានប្រកាស រវាងលីបង់ និងអ៊ីស្រាអែល»។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP បានឃើញមនុស្សជិះម៉ូតូ និងស្រែកពាក្យស្លោកតាមបណ្តោយផ្លូវមួយខ្សែ​ ក៏ដូចជានៅ​តាមប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នរបស់កងទ័ពលីបង់ ដែលបង្កើតឡើងតាមបណ្តោយផ្លូវជាច្រើននៃរដ្ឋធានីនេះ​។

សមាជិកសភារបស់​ក្រុម​ហេសបូឡា លោក Hassan Fadlallah ដែលគណបក្សរបស់លោក បានបដិសេធជាយូរមកហើយ ចំពោះកិច្ចចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ បានបញ្ជាក់​ថា «អាជ្ញាធរលីបង់ នឹងមិនអាចអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោនបានទេ លុះត្រាតែ​ពួកគេ ដោយមានការគាំទ្រពីអាមេរិក ព្រម​ឱ្យ​មាន​សង្គ្រាមស៊ីវិល»។

វីដេអូដែលបង្ហោះ​ព្រោងព្រាត​លើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្ដាញ​សង្គម បានបង្ហាញឱ្យ​អ្នកគាំទ្រក្រុម​ហេសបូឡារាប់រយនាក់ជិះម៉ូតូ និងម៉ូតូតូចៗ ទៅ​គ្រប់កន្លែង​នៅ​ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាបន្ទាយដ៏រឹង​មាំ​របស់ក្រុមនេះ​ មុនពេលពួកគេធ្វើដំណើរទៅកាន់ចំណុចកណ្តាលនៃរដ្ឋធានី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm