ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM) ក្នុងការជំរុញសហគ្រិនភាព” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖- ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM- ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស- យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល- ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ។