តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល

2026/06/28 12:09:45 am        121

អាជ្ញាធរគាំទ្រដោយវិមានក្រឹមឡាំង នៅតំបន់ដែល​ត្រូវ​បាន​បញ្ចូល​ជាដែន​ដី​ឧសម្ព័ន្ធ គឺគ្រីមៀ (Crimea) បានប្រកាសស្ថានភាពគ្រាអាសន្ន កាល​ពី​រសៀលថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីមាន​ការវាយប្រហារយ៉ាងខ្លាំងដោយ​អ៊ុយក្រែន អស់រយៈពេលជាច្រើនថ្ងៃ ដោយ​បាននាំ​ឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ខ្លះនៃឧបទ្វីបនេះ និងធ្វើឱ្យប្រជាជនជួប​បញ្ហា​ប្រឈម​កាន់តែធ្ងន់ធ្ងរឡើង ដែល​មាន​កង្វះខាតប្រេងឥន្ធនៈ និងការរឹតបន្តឹងលើការដឹកជញ្ជូនសាធារណៈ។

ក្នុងសុន្ទរកថាវីដេអូ នៅ​លើ​កម្មវិធីផ្ញើសារ Telegram ដែលប្រកាសអាសន្នទូទាំងទីក្រុង អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានបញ្ជាក់​ថា៖ «ស្ថានភាពអាសន្ននេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ស្ថានភាពប្រសើរឡើង​»។

ចំណែក​អភិបាលតំបន់​គ្រីមៀដែលត្រូវបានតែងតាំងដោយរុស្ស៊ី លោក Sergei Aksyonov បានបង្ហោះវីដេអូផ្ទាល់ខ្លួនរបស់លោក​ដែលប្រកាសស្ថាន​ភាព​អាសន្នទូទាំងតំបន់ ដោយសង្កត់ធ្ងន់លើហេតុផលសេដ្ឋកិច្ចដែល​នាំ​ឲ្យមាន​ចំណាត់ការ​នេះ។ លោក Aksyonov បាននិយាយថា «វិធីសាស្រ្តនេះគួរតែធ្វើឱ្យដំណើរការនៃការទាមទារសំណងខូចខាតទ្រព្យសម្បត្តិមានភាពងាយស្រួល​ និងរលូន»។

គួរបញ្ជាក់ថា តំបន់គ្រីមៀបានប្រឈមនឹងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ខណៈដែលការវាយប្រហារពី​លើ​អាកាសរបស់អ៊ុយក្រែន បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​។ អាជ្ញាធរបានស្នើសុំឱ្យប្រជាពលរដ្ឋកំណត់ការប្រើប្រាស់ថាមពលរបស់ពួកគេ ខណៈពេលដែលក្រុមជួសជុលមានគោលបំណងស្តារប្រតិបត្តិការធម្មតាឡើងវិញ សម្រាប់​បណ្តាញថាមពលក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm