អ៊ីរ៉ង់បញ្ជាក់ថា បាន​វាយប្រហារគោលដៅជាប់​ទាក់ទង​ជាមួយអាមេរិក ខណៈបារ៉ែនប្រាប់​ពីការវាយប្រហារដោយយាន​ដ្រូន

2026/06/28 03:08:49 pm        34

អ៊ីរ៉ង់បានឲ្យដឹង​ថា ខ្លួនបានវាយប្រហារគោលដៅដែលមានទំនាក់ទំនងជាមួយកងកម្លាំងសហរដ្ឋអាមេរិក នៅ​ថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដើម្បីជា​ការ​ឆ្លើយតបទៅនឹងការវាយប្រហារពី​លើ​អាកាសរបស់អាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេស​ ខណៈដែលភាគីម្ខាងៗ​បន្តចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ជាកតិកាសញ្ញាដែលមានបំណង​បញ្ចប់សង្គ្រាមរយៈពេល ៤ខែ។

យ៉ាង​ណាក្ដី ក្រសួងការបរទេសអ៊ីរ៉ង់មិនបានបង្ហាញ​ទីតាំងនៃការវាយប្រហារ «ការពារ» របស់ខ្លួនឡើយ​ ដែលខ្លួនបានអះអាង​ថា ជាការឆ្លើយតបទៅនឹង «ការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃ» ដោយសហរដ្ឋអាមេរិក លើទីកន្លែង​​ឃ្លាំមើលឆ្នេរសមុទ្ររបស់ខ្លួន ជា​អ្វី​ដែលទីក្រុង​តេអេរ៉ង់បានបញ្ជាក់ថា ក៏បានរំលោភផង​ដែរ​លើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។

បន្ទាប់​មក បារ៉ែន ដែលជាទីតាំង​ឈរ​ជើង​នៃ​កងនាវាទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះ​អ្វីដែលខ្លួនប្រាប់​​ថា ជាការវាយប្រហារដោយយានដ្រូន​របស់អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន ដោយ​បាន​ចាត់​ទុក​ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ដោយបន្ថែមថា ខ្លួនរក្សាសិទ្ធិក្នុងការការពារខ្លួន។

ទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះរបាយការណ៍របស់អ៊ីរ៉ង់ អំពីការវាយប្រហារគោលដៅអាមេរិក ជាយុទ្ធសាស្ត្រមួយដែលបានព្យាយាមធ្វើឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ចុះខ្សោយ អំឡុងជម្លោះនេះ​។ ចំណែក​យោធាសហរដ្ឋអាមេរិកបានឲ្យ​ដឹង​ថា ការវាយប្រហាររបស់ខ្លួន កាល​ពី​ថ្ងៃសុក្រ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន​របស់អ៊ីរ៉ង់ លើនាវាដឹកទំនិញ ១គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍​ថា ឆ្មាំបដិវត្តន៍របស់ប្រទេសនេះ បានផ្តល់ «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់» បន្ទាប់ពីកងកម្លាំងអាមេរិក បានវាយប្រហារប៉មទំនាក់ទំនងមួយ នៅក្នុងទីក្រុងកំពង់ផែ Sirik។ ហើយ​ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឲ្យ​ដឹង​ថា កំពង់ផែនេះកំពុងដំណើរការធម្មតា ដោយគ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ឡើយ​ សម្រាប់​គ្រឿងបរិក្ខារ ឬឧបករណ៍​ផ្សេងៗ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm