សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ ក្រោយនាវាដឹកប្រេងមួយគ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz

2026/06/28 05:54:46 pm        93

យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានវាយប្រហារអ៊ីរ៉ង់ម្តងទៀត រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាវាដឹកប្រេងមួយគ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Hormuz ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីភាគីជម្លោះទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នកាលពីរយៈពេល ២សប្តាហ៍មុន ។

ភាគីបង្កសង្រ្គាមទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឈានដល់កាលពីរយៈពេល ២សប្តាហ៍មុន ដើម្បីបញ្ចប់ជម្លោះរយៈពេល ៤ខែ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារជាថ្មី ក្រោយនាវាដឹកប្រេងដោតទង់ជាតិប៉ាណាម៉ា រងការវាយប្រហារដោយយានដ្រូនអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសៅរ៍ ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីរ៉ង់ត្រូវបានផ្តល់ឱកាសឲ្យគោរពកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែបែរជាពួកគេមិនទទួលយកទៅវិញ ។

សេចក្តីថ្លែងការណ៍នេះបន្តថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការឈ្លានពាននៅតែបន្តរបស់អ៊ីរ៉ង់ លើការដឹកជញ្ជូនពាណិជ្ជកម្ម ដោយមានគោលដៅលើទីតាំងឃ្លាំមើល ទីតាំងទំនាក់ទំនង ទីតាំងការពារដែនអាកាស ទីតាំងស្តុកមីស៊ីល និងទីតាំងដាក់មីនរបស់អ៊ីរ៉ង់ ។

ខណៈពេលនោះដែរ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ឆ្មាំបដិវត្តន៍របស់ខ្លួន បានធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីកងកម្លាំងអាមេរិក បានវាយប្រហារប៉មទំនាក់ទំនងមួយ នៅក្នុងទីក្រុងកំពង់ផែ Sirik។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍ដែរថា កំពង់ផែ Sirikកំពុងដំណើរការធម្មតា ដោយគ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ឡើយ សម្រាប់គ្រឿងបរិក្ខារ ឬឧបករណ៍ផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm