ទីក្រុង Moscow ព្រមាន​លោក​ខាង​លិច​កុំ​ឲ្យ​សាកល្បង​ភាព​អំណត់​របស់​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/04/29 04:45:40 pm        2.0 K

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​លោក​ខាង​លិច​ថា នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​យោធា​ដ៏​ខ្លាំងក្លា​ទៅកាន់​ការវាយប្រហារ​ណា​មួយ​បន្ថែម​ទៀត​មក​លើ​ដែនដី​របស់​រុស្ស៊ី ដោយ​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ខ្លួន​ពី​បទ​ចេញមុខ​ញុះញង់​ដោយ​បើក​ចំហរ ​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​មក​លើ​ប្រទេស​រុស្ស៊ី។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​នឹង​មិន​ពិចារណា​ពី​វត្តមាន​របស់​ទីប្រឹក្សា​បរទេស​ឡើយ នៅ​ពេល​ការវាយប្រហារ​សងសឹក​ចូល​មក​ដល់​។ ​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ចេញពី​ក្រុង Moscow លោកស្រី Zakharova បាន​ទទួល​ស្គាល់​ថា ​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​ដឹក​ដី​របស់​រុស្ស៊ីបាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​ការ​បំផ្លិចបំផ្លាញ ប៉ុន្តែ​ពុំបាន​និយាយ​ពី​ការវាយប្រហារ​លើ​ទីតាំង​ស្តុក​ប្រេង​ក្នុង​តំបន់ Bryansk ស្ថិតនៅ​ចម្ងាយ ​១០០ម៉ា​យ​ល៍ពី​ព្រំដែន​នោះទេ​។

​លោកស្រី Zakharova បាន​បន្ថែម​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​បែបនេះ​ ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​មក​លើ​ទឹកដី​រុស្ស៊ី ​នៅតែ​ជា​រឿង​នៅ​ស្ងៀម​មិន​ឆ្លើយតប​បានទេ យើង​ចង់​ឲ្យ​ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ស្ដាប់​សេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​របស់​យើង​ឲ្យ​បាន​ច្បាស់​ថា សកម្មភាព​បង្ករឿង​ដែល​ចេះតែ​បន្ត​របស់​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​ប្រឆាំង​រុស្ស៊ីនឹង​ទទួល​បាន​ត្រឡប់​ទៅវិញ​ នូវ​ការ​ឆ្លើយ​តប​ដ៏​ធ្ងន់ធ្ងរ​ពី​រុស្ស៊ី ហើយ​ក្រុម​ទី​ប្រឹក្សា​មកពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ដែល​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​ការសម្រេចចិត្ត​របស់​អ៊ុយ​ក្រែ​ន ក៏​នឹង​ត្រូវ​ប្រឈម​នឹង​សកម្មភាព​សងសឹក​របស់​រុស្ស៊ី​ដូចគ្នា​ផង​ដែរ។ យើង​មិន​ណែនាំ​ឲ្យ​មានការ​សាកល្បង​ភាព​អំណត់​របស់​យើង​បន្ថែម​ទៀត​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm