ប្រធានសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះមហន្តរាយរញ្ជួយដី ២លើក ក្នុងប្រទេសវេណេស៊ុយអេឡាកាលពីដើមសប្តាហ៍នេះ បានកើនឡើងដល់ ១.៤៣០នាក់ ។
លោកនិយាយប្រាប់ទូរទស្សន៍រដ្ឋថា មនុស្ស ៣.២០០នាក់ផ្សេងទៀត បានរងរបួស ដោយសារគ្រោះមហន្តរាយធម្មជាតិមួយនេះ ។
ទោះបីជារដ្ឋាភិបាលវេណេស៊ុយអេឡា និយាយថា មនុស្សរាប់រយនាក់ កំពុងបាត់ខ្លួន ឬជាប់ខ្លួនក្រោមគំនរបាក់បែកអគារយ៉ាងណាក្តី មនុស្ស ៥៤.០០០នាក់ ត្រូវបានចុះបញ្ជីថា បានបាត់ខ្លួននៅលើគេហទំព័រមួយដែលផ្សព្វផ្សាយដោយក្រុមប្រឆាំងនៅក្នុងប្រទេសមួយនេះ ។
ខណៈពេលនោះដែរ មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា មនុស្ស ១ម៉ឺននាក់ អាចនឹងស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ និងកម្រិត ៧,៥រ៉ិចទ័រនេះ ដែលធ្វើឲ្យវាស្ថិតក្នុងចំណោមគ្រោះមហន្តរាយស្លាប់មនុស្សច្រើនបំផុតនៅអាមេរិកឡាទីន ក្នុងរយៈពេល ១សតវត្សរ៍ចុងក្រោយនេះ ៕

