មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem និយាយថា កិច្ចព្រមព្រៀងគោលរវាងអ៊ីស្រាអែល និងលីបង់ ដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន គឺ “ទទេរស្អាត គួរឲ្យអាម៉ាស់ និងជាការលះបង់អធិបតេយ្យភាព” ហើយគួរតែជំនួសវិញដោយអនុស្សរណៈយោគយល់អ៊ីរ៉ង់-សហរដ្ឋអាមេរិក ។

លោក Qassem និយាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចង់តភ្ជាប់ការដកទាហានអ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងលីបង់ ទៅនឹងការរំសាយអាវុធក្រុមរបស់លោកថា បានឆ្លងបន្ទាត់ក្រហម ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលមួយកាលពីថ្ងៃសុក្រនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាច្រើនថ្ងៃ បើទោះបីជាភាគីទាំង ២ ចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាជំហានដំបូងក៏ដោយ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យកងកម្លាំងអ៊ីស្រាអែលបន្តកាន់កាប់តំបន់ភាគខាងត្បូងលីបង់ បើសិនជាក្រុមហេសបូឡា ត្រូវបានរំសាយអាវុធ ។
ប្រធានាធិបតីលីបង់លោក Joseph Aoun និយាយថា កិច្ចព្រមព្រៀងខាងលើ គួរតែអនុញ្ញាតឲ្យពលរដ្ឋលីបង់វិលត្រឡ់បទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយគ្មានដៃគូនៅក្នុងអធិបតេយ្យភាពរបស់ពួកគេនោះឡើយ ៕
