យោងតាមរូបភាពវីដេអូឃ្លីបរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានចេញកាលពីថ្ងៃសៅរ៍ ឃើញយន្តហោះយោធារុស្ស៊ី និងចិនល្បាតដែនអាកាសយុទ្ធសាស្រ្តរួមគ្នានៅសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្រ្ត Tu 95MS បានចូលរួមបេសកកម្មនេះ ហើយការល្បាតបានចំណាយពេលប្រហែល ៦ម៉ោង និងពុំមានការបំពានដែនអាកាសបរទេសណាមួយ ត្រូវបានរកឃើញនោះទេ ។
ខណៈពេលនោះដែរ យោធាកូរ៉េខាងត្បូង និយាយថា យន្តហោះយោធារុស្ស៊ី និងចិន បានហោះឆ្លងកាត់តំបន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង ប៉ុន្តែពុំបានបំពានដែនអាកាសប្រទេសរបស់ពួកគេនោះទេ ។
សេចក្តីថ្លែងការណ៍ខ្លីរបស់យោធាកូរ៉េខាងត្បូង ពុំបានរាយការណ៍ថាតើមាននូវឧបទ្ទេវហេតុណាមួយឡើយពីការល្បាតរបស់រុស្ស៊ី និងចិននៅតំបន់នោះទេ ដែលប្រទេសជាច្រើន បានចាត់ទុកថាជាផ្នែកមួយនៃតំបន់ការពារដែនអាកាសរបស់ពួកគេ ៕

