មន្ត្រី​ជំនាញ​លែង​បារម្ភ​ចំពោះ​ពេលវេលា​ជួសជុល​ស្ដាត​អូឡាំពិកក្រោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បើក​ភ្លើង​ខៀវ​

2022/04/29 05:22:23 pm        254

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាបាន​បង្ហាញ​អារម្មណ៍​រីករាយ និង​លែង​មាន​ក្ដី​បារម្ភចំពោះ​ពេលវេលា​នៃ​ការ​ជួសជុល និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ការលើកឡើង​នេះបន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធធ្វើការ​ពិភាក្សាគ្នាក្នុង​ការផ្ទេរ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នៅសល់​បន្ដិចបន្ដួចកំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ឬ​ទៅ​ចាក់អង្រែ​វិញ ដើម្បី​ប្រគល់​ស្ដា​ត​អូឡាំពិក​ឲ្យ​អាជ្ញាធរ​កីឡាធ្វើការ​ជួសជុល និង​កែលម្អសម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នៅសល់​ពេល​តែ ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។​ ​តាមរយៈ​ការទទួលបាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡាសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣។ ឯកឧត្តម​អះអាងថា ប្រសិនបើ​ទទួល​ស្ដា​ត​អូឡាំពិក​ឆាប់ៗ​មែន ក្រុមការងារ​ជំនាញ​នឹង​ធ្វើការ​ទាន់ពេលវេលាដោយ​គ្មាន​ការព្រួយបារម្ភ​ឡើយ ដូចជា​ការជួសជុល​ទីលាន​បាល់ទាត់ កន្លែង​អង្គុយ​ទស្សនា ទីលាន​ប៉េតង់ សូ​ហ្វ​តេ​ន្នី​ស និង​ក្នុង​វិមាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម។​

​សូមបញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ដ្រីក្រសួង​ពាក់ព័ន្ធសិក្សា​ពី​ការផ្ទេរ​អ្នកជំងឺ​កូ​វីដ​-១៩ ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រគល់​ស្ដា​ត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​អត្ត​ព​លិ​ក​ចំនួន ៥៦០​នាក់នៅ​សាល​មហោស្រព​កោះ​ពេជ្រកាលពី​ថ្ងៃទី​២៨ ខែមេសា​ម្សិលមិញ មុន​ប្រតិភូ​កីឡា​កម្ពុជាចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាមចាប់ពី​ថ្ងៃទី​១២-២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm