លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ

2026/06/28 12:31:43 pm        138

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយពីឱកាសការងារ និងតម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬបន្ថែមុខវិជ្ជា ។

ក្នុងពិធីបើកការតាំងពិព័រណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវតែចាប់យកឱកាសពីការតាំងពិព័រណ៍នេះ ដូចជាស្ដាប់ការពន្យល់ ឬស្ដាប់បទពិសោធន៍ពីអតីតនិស្សិត ឬការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់នីមួយៗដោយយកចិត្តទុកដាក់ ជាមួយនឹងការកាត់ត្រា និងសួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង ។

 ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានចែករំលែកនូវគំនិតមួយចំនួន ដល់យុវជន ក្នុងនោះត្រូវជ្រើសរើសជំនាញ និងអាជីពដោយការយល់ដឹង មិនត្រូវជ្រើសតាមគេ, កុំមើលស្រាលជំនាញ និងអាជីពដែលខ្លួនមិនចូលចិត្ត ព្រោះជំនាញ និងមុខរបរអ្វីក៏សំខាន់, ត្រូវរៀនឲ្យចេះ និងបន្តរៀនជាប់ប្រចាំ, ត្រូវរក្សាសីលធម៌ សុវជីវធម៌ និងមេត្តាធម៌នៅក្នុងខ្លួនជានិច្ច ហើយយុវជនត្រូវរក្សានូវស្មារតីនៃការដឹងគុណ និងការតប់ស្នង ។

 ក្រុមសិស្សានុសិស្ស និងនិស្សិត ទៅស្វែងរកឱកាសការងារ និងការសិក្សា ក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ បានបង្ហាញការសប្បាយរីករាយ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធបានរៀបចំពិព័រណ៍នេះឡើង ព្រោះបានផ្ដល់ឱកាសដល់ពួកគេអាចរកការងារធ្វើបណ្ដើរ រៀនបណ្ដើរ ឬបានតម្រង់ទិសការសិក្សារបស់ពួកគេ នៅថ្នាក់ឧត្តមសិក្សា ។

លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគនអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក បានឲ្យដឹងថា ពិព័រណ៍នេះ បានប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ។

លោកស្រីបានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន៣៣ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន២ ជាមួយនឹងមានវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនានេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
2026/06/28 02:06:02 pm        1
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
2026/06/28 01:50:07 pm        1
អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
2026/06/28 01:40:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត

2026/06/28 02:06:02 pm
​មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
2026/06/28 01:50:07 pm
​អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
2026/06/28 01:40:22 pm
​ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែ និងអបអរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
2026/06/28 01:37:04 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា
2026/06/28 01:26:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/27 10:59:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/28 05:35:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am